លោកស្រី រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ និងជា ប្រធាន ក្រុមប្រឹក្សាពិន័យ និងលើកសរសើរ សូមអញ្ជើញ ម្ចាស់ Page Hokima និងអ្នកសម្តែង រឿងទុំទាវ ក្នុង Page Hokima
ចូលមក កាន់ទីស្តីការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ – បន្ទប់លេខាធិការដ្ឋាន ក្រុមប្រឹក្សា ពិ.ន័យនិងលើកសរសើរ – នៅថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង៩.០០នាទីព្រឹក ។
ដើម្បីចូល មកបំភ្លឺ ករណីការថត កាឡៃរឿងទុំទាវ ដែល ធ្វើឱ្យមានផល ប៉ះពាល់ ដល់ សាសនា វប្បធម៌ជាតិ និង ប្រពៃណីជាតិ ។
ម្ចាស់ Page Hokima និងអ្នក សម្តែង រឿងទុំទាវ ក្នុង Page Hokima ទាំងអស់ ត្រូវ ចូលខ្លួន មកបំភ្លឺឲ្យទាន់ពេលវេលាតាម កាលបរិច្ឆេទ ខាងលើជា កំហិត ។ បើពុំដូច្នោះទេ ក្រសួងនឹង បន្តនីតិវិធីចាត់ វិធាន តាមផ្លូវច្បាប់ ដោយការ ចាំបាច់ ៕