សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាស ថា៖ សម្តេចនឹង មិនចាក់ វ៉ាក់ សាំងស៊ីណូហ្វាម នៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២១ នោះឡើយ។
សម្តេចតេជោ បានបញ្ជាក់ថា ការមិនចាក់នេះ ដោយសារវ៉ាក់ សាំងនេះ ឱ្យចាក់ ក្នុងចន្លោះអាយុពី ១៨ឆ្នាំ ទៅ៥៩ឆ្នាំប៉ុ ណ្ណោះ ដោយឡែក សម្តេចអាយុ ៦៨ឆ្នាំទៅហើយ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ នៅលើទំព័រ Facebook នៅល្ងាច ថ្ងៃទី០៥ ខែកុម្ភៈ យ៉ាងដូច្នេះថា ខ្ញុំទើបបាន ទទួលព័ត៍មានតាម រយៈក្រសួងសុខាភិបាល ដែលបានទ ទួលលិខិតផ្លូវការពីការិយាល័យ នៃទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មប្រចាំស្ថានទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំ ព្រះរាជាណាចក្រកម្ពុជា ដែលបញ្ជាក់ ថាវ៉ាក់សាំង ឈ្មោះសុីណូហ្វាម (Sinopharm) ចាក់បាន តែមនុស្សមាន អាយុពី ១៨ឆ្នាំ ទៅ៥៩ឆ្នាំតែប៉ុណ្ណោះ»។
សម្តេចតេជោ បានបន្ថែមថា «សម្រាប់ខ្ញុំដែល មានអាយុជាង៦៨ឆ្នាំទៅហើយ មិនទាន់អាចចាក់បានទេ។ ដូចនេះ គម្រោងចាក់វ៉ាក់សាំង ដែលគ្រោងចាក់ នៅថ្ងៃទី១០ កុម្ភៈ ២០២១ នៅមន្ទីរពេទ្យកាល់ ម៉ែត្រ នឹងត្រូវលុបចោល អាស្រ័យ ដោយទាំងខ្ញុំទាំង មន្ត្រីជាន់ខ្ពស់ផ្សេងទៀត ភាគ ច្រើន មានអាយុលើសពី ៦០ឆ្នាំ ទៅហើយមិន អាចចាក់ បានទេ។
សូមបញ្ជាក់ថា៖ វ៉ាក់សាំង(ស៊ីណូហ្វាម)ជាជំនួយ របស់ចិន ប្រមាណ ៦០ម៉ឺនដូស ក្នុង ចំណោម ១លានដូស នឹងមក ដល់ប្រទេសកម្ពុជានៅ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។វ៉ាក់សាំងនេះ នឹងចាក់ជូនក្រុមគ្រូពេទ្យ មន្ត្រីរាជការ កង.ក.ម្លាំ.ងប្រដា.ប់អា.វុ.ធ និងអ្នកផ្តល់សេវាចាំបាច់ មួយចំនួនផងដែរ៕