ការសម្រេចបែបនេះ បានធ្វើឡើង ខណៈដែលលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរខណ្ឌ ចុះពិនិត្យមើលស្ថានភាព ដើមឈើទាំងបីដើម នេះជាក់ស្តែងនាថ្ងៃទី១២ ខែមករាឆ្នាំ២០២១នេះ ។ ដើមឈើធំៗចំនួន៣ដើមក្នុង ចំណោមដើមឈើប្រមាណ ៥០ដើមនៅលើសួនច្បារ កាណាឌីយ៉ា មុខមន្ទីរពេទ្យអង្គឌួងស្ថិតនៅក្នុងខណ្ឌដូនពេញ ដែលអាជ្ញាធររាជធានីភ្នំពេញ ក្រោមការឯកភាពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់និង នេសាទ បានសម្រេចឱ្យកា ប់យកចេញហើយដាំថ្មីជំនួសនោះ មកដល់ពេលនេះ ត្រូវបាន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សម្រេចថាមិនឲ្យកាប់យកចេញនោះទេ មានតែការដាំថ្មីបន្ថែមទៀត…