នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា បានប្រកាសថា ថៃនឹងមិនប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ ដែលមិនមានសុវត្ថិភាពឡើយ ហើយវ៉ាក់សាំងដែលថៃនឹងប្រើ ត្រូវឆ្លងកាត់ការធ្វើតេស្តឱ្យចប់សព្វគ្រប់សិន។ មិនតែប៉ុណ្ណោះលោក ប្រាយុទ្ធ សង្កត់ធ្ងន់ថា៖ ប្រជាជនថៃ មិនមែនជាសត្វជ្រូកដែលត្រូវប្រើដើម្បីសាកល្បងប្រសិទ្ធភាពវ៉ាក់សាំងឡើយ។ជាក់ស្តែងក្នុងសំណេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១៧ ខែមករានាយករដ្ឋមន្ត្រីថៃរូបនេះ បានបញ្ជាក់ថា សម្រាប់ប្រជាជនថៃ លោកនឹងមិនឲ្យមានបញ្ហាប្រឈមបែបនេះឡើយ។ លោក ប្រាយុទ្ធ ប្រកាន់ជំហរថា នឹងមិនសម្រេចចិត្តលឿនខ្ជីខ្ជាក្នុងការប្រើប្រាស់វ៉ាក់សាំងដែលមិនទាន់ត្រូវបានបញ្ចប់ការធ្វើតេស្តឡើយ ហើយក៏មិនអនុញ្ញាតឲ្យថៃក្លាយជាកន្លែងពិសោធន៍ដែរ។បេីតាមការបញ្ជក់ពីលោកនាយករដ្ឋមន្ត្រីថៃ ដែលចុះផ្សាយដោយកាសែតបាងកកប៉ុស្តិ៍ បាននិយាយថា៖«ជាការប្រុងប្រយ័ត្ន ខ្ញុំដាក់ចេញគោលនយោបាយសំខាន់មួយ គឺយើងត្រូវច្បាស់ថា វ៉ាក់សាំងត្រូវមានសុវត្ថិភាពមុនឲ្យប្រជាជនថៃប្រើប្រាស់»។…