ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា បើគ្រឹះស្ថានសិក្សាណា ធ្វេសប្រហែស បង្កឱ្យមានការឆ្លងជំងឺកូវីដ-១៩ នឹងប្រឈមចំពោះផ្លូវច្បាប់។ ឯកឧត្តម រស់ សុវាចា អគ្គលេខាធិការ និងជាអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ទោះបីជាក្រសួងអប់រំ បានអនុញ្ញាតឱ្យសាលារៀន បើកដំណើរជាធម្មតាវិញ ក៏ដោយ តែគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ត្រូវអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជាប់ នូវវិធានការ សុវត្ថិភាពសុខាភិបាល ដូចជា ពាក់ម៉ាស់ មានជែលឬ អាកុលលាងដៃសម្លាប់មេរោគ និងចែកវេនសិក្សារបស់សិស្ស ដើម្បីរក្សាគម្លាតជាដើម។ អ្នកនាំពាក្យក្រសួងអប់រំ បានបន្ដថា…