ក្រសួងសុខាភិបាល បានប្រកាសនៅព្រឹកថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២០ នេះថា មានបុរសជនជាតិខ្មែរ ២នាក់ទៀត បានឆ្លងជំងឺ កូវីដ១៩ កាលពីថ្ងៃទី ២៧ ខែតុលា។ បុរសទាំង ពីរនាក់នេះ មានអាសយដ្ឋាន ស្នាក់នៅក្នុងភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល និងស្នាក់នៅស្រុកបាកាន ខេត្តពោធិ៍សាត់ បានធ្វើដំណើរ មកពី ប្រទេសជប៉ុន បន្តជើង ហោះហើរ នៅប្រទេសកូរ៉េ ខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី ២៦…