មានករណីវិជ្ជមាន វីរុសកូវីដ១៩ថ្មី ០១នាក់ទៀត ដែលត្រូវបានរកឃើញ លើស្ត្រីជនជាតិខ្មែរ ដែលទើបត្រឡប់មកពី សហរដ្ឋអាមេរិក។ នេះបើយោង តាមសេចក្តីប្រកាសព័ ត៌មាន របស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី ០២ ខែតុលា ឆ្នាំ២០២០។ ក្រសួងសុខាភិបាលបាន បញ្ជាក់ថា ស្ត្រីជនជាតិខ្មែរដែលទើបរកឃើញឆ្លងកូវីដ១៩ មានអាយុ៣៣ឆ្នាំ អាសយដ្ឋានស្នាក់នៅភូមិក្តុល ឃុំក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជាអ្នកធ្វើដំណើរមកពី សហរដ្ឋអាមេរិក ដោយបានបន្តជើងហោះហើរ នៅប្រទេសចិន (តៃវ៉ាន់) មកដល់ កម្ពុជានៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០។…