យោងតាមសេចក្តី ប្រកាសរបស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី ២០ តុលា ២០២០ នេះ បានឱ្យដឹង កម្ពុជាបានរកឃើញអ្នកវិជ្ជមាននៃវីរុសកូវីដ-១៩ ថ្មី ចំនួន ២នាក់ បន្ថែមទៀត លើបុរសជនជាតិខ្មែរ អាយុ ៣៣ឆ្នាំ ១នាក់ និងស្រ្តីជនជាតិខ្មែរ អាយុ ៣២ឆ្នាំ ១នាក់ ជាប្តីប្រពន្ធនិងគ្នា និងមានកូនអាយុ ៣ឆ្នាំ ១នាក់ ។ អ្នកទាំង ២នាក់ ផ្ទុកកូវីដ-១៩ខាងលើមានអាសយដ្ឋានស្នាក់នៅភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន…