យោងតាមសេចក្តី ប្រកាសរបស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី ២០ តុលា ២០២០ នេះ បានឱ្យដឹង កម្ពុជាបានរកឃើញអ្នកវិជ្ជមាននៃវីរុសកូវីដ-១៩ ថ្មី ចំនួន ២នាក់ បន្ថែមទៀត លើបុរសជនជាតិខ្មែរ អាយុ ៣៣ឆ្នាំ ១នាក់ និងស្រ្តីជនជាតិខ្មែរ អាយុ ៣២ឆ្នាំ ១នាក់ ជាប្តីប្រពន្ធនិងគ្នា និងមានកូនអាយុ ៣ឆ្នាំ ១នាក់ ។
អ្នកទាំង ២នាក់ ផ្ទុកកូវីដ-១៩ខាងលើមានអាសយដ្ឋានស្នាក់នៅភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលជាអ្នកដំណើរ មកពីប្រទេសអ៊ីរ៉ាក់ និងមកដល់កម្ពុជានៅថ្ងៃទី ១៨ តុលា ២០២០ ដោយ តេស្តវត្ថុសំណាក រកឃើញវិជ្ជមាន នៃកូវីដ-១៩ ។
ដោយឡែកជើងយន្តហោះ ដែលប្តីប្រពន្ធជនជាតិខ្មែមា នផ្ទុកវិរុសកូវីដ-១៩ ជិះនោះ មានអ្នករួមដំណើរសរុបចំនួន ១០៨ នាក់ (រួមទាំងប្តីប្រពន្ធមាន ផ្ទុកកូវីដ-១៩ ខាងលើ) ក្នុងនោះ មាន ស្រី ៣៤នាក់ កុមារ៣ នាក់ និងទារក ១នាក់ ។
រីឯ អ្នកដំណើរ ចំនួន ១០៦ ដែលធ្វើតេស្ត អវិជ្ជមាននៃកូវីដ-១៩ នោះ ត្រូវបាន ដាក់ឱ្យធ្វើចត្តាឡីស័ក ចំនួន១៤ថ្ងៃ នៅមណ្ឌលកងទ័ពជើងអាកាស និងនៅសណ្ឋាគារមួយចំនួនក្នុងរាជធានីភ្នំពេញ ។
បើគីតមកដល់ព្រឹកថ្ងៃទី ២០ តុលា ២០២០ នេះ កម្ពុជាមានអ្នកជាសះស្បើយពីជំងឺកូវីដ ១៩ សរុបចំនួន ២៨០ នាក់ បើធៀបនឹងអ្នកមានវីរុសកូវីដ ១៩ សរុប ២៨៥ នាក់ និង អ្នកកំពុងសម្រាកព្យាបាលចំនួន ៥នាក់ ៕