លោក ប្រធានាធិបតី សហរដ្ឋ អាមេរិក Donald Trump ត្រូវបានដឹក ទៅមន្ទីរពេទ្យ ក្រោយ តេស្តវិជ្ជមានវីរុស កូវីដ ១៩ មិនទាន់ បាន ២៤ ម៉ោងផងនោះ ។ លោក Donald Trump មាន អាការក្ដៅខ្លួន អស់ កម្លាំង ល្ហិតល្ហៃ ប៉ុន្តែនៅ មានស្មារតីល្អ ។
ខាងសេតវិមាន White House បាននិយាយថា ការសម្រេចចិត្តបញ្ជូន លោកប្រធានាធិបតីទៅកាន់ មន្ទីរពេទ្យ Walter Reed National Military Medical Center គឺធ្វើឡើងដើម្បីជាការប្រុងប្រយ័ ត្នជាមុន ។
គួររំឭកថា លោកប្រធានាធិបតី Donald Trump បានធ្វើការប្រកាស កាលពីព្រឹកថ្ងៃសុក្រ ទី ០២ ខែតុលា ឆ្នាំ ២០២០ កន្លងទៅ ថារូប លោក និងស្ត្រីទីមួយ Melania Trump បាន តេស្តវិជ្ជមានកូវីដ ១៩ ក្រោយ ជំនួយការ ជំនិត លោក Hope Hicks បាន ឆ្លងវីរុសនេះ ៕