អំឡុងពេល នៃដំណើរការចុះឈ្មោះ បោះឆ្នោតនេះ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិ រៀបចំការបោះ ឆ្នោត ហៅកាត់ គជប បានឲ្យដឹងថា ចំពោះ ភ្នាក់ងារសង្កេតការណ៍គណបក្សនយោបាយណា ដែលមិនគោរពនីតិវិធី គជប នឹងរ ងកា រ ពិន័យ ឬឈាន ដល់ការ សម្រេច ដកបេក្ខភាពភ្នាក់ងារតែម្តង។
នៅថ្ងៃទី២ ខែតុលានេះ ក៏ថ្ងៃទី២នៃដំណើរពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងការចាប់ ផ្តើមចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ ដែលកំពុងប្រព្រឹត្តទៅនៅតាមបណ្តាឃុំ-សង្កាត់សរុបនៅទូទាំងប្រទេសចំនួន ១៤៩៦ ឃុំ-សង្កាត់ ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គជប បានថ្លែងក្នុងសម្ភាសន៍ជាមួយ BTV នៅថ្ងៃនេះថា
រយៈពេល២ថ្ងៃមកនេះ ដំណើរការចុះបោះឆ្នោតបានប្រកប ដោយរលូន និងត្រឹមត្រូវទៅ តាមផែនការ និងនីតិវិធី របស់ គជប ប៉ុន្តែទន្ទឹមគ្នានោះមានគណបក្សនយោបាយ ខ្លះពុំ បានអនុវត្តទៅតាមនីតិវិធី នៃទម្រង់បែបបទ ក្នុងនាមជាភ្នាក់ងារ តំណាងគណបក្ស នយោបាយចូលរួម សង្កេតការណ៍ ចុះបោះឆ្នោតឡើយ។
ឯកឧត្តម ហង្ស ពុទ្ធា បានបញ្ជាក់ថា ក្នុងដំណើរការចុះឈ្មោះបោះឆ្នោតនេះមានគណបក្សនយោបាយចំនួន៥ ដែលបានស្នើចូលរួមជាភ្នាក់ងារសង្កេតការណ៍ចុះបោះឆ្នោត ដោយក្នុងនោះប្រសិនគណបក្សនយោបាយណា មិនគោរពតាមនីតិវិធីរបស់ គជប នឹងត្រូវរងការពិន័យជាប្រាក់ ឬឈានដល់ការដកបេក្ខភាពជា ភ្នាក់ងារចេញពីការិយាល័យចុះឈ្មោះបោះឆ្នោត។
ជាមួយគ្នានេះ លោក ឈុន គីមលាង ភ្នាក់ងារតំណាងគណបក្សប្រជាជនកម្ពុជា នៅសង្កាត់ជើងឯក និងលោកស្រី ចាន់ រស្មី ជាភ្នាក់ងារតំណាងគណបក្សប្រជាជនកម្ពុជា សង្កាត់ដង្កោ បានលើកឡើងថា អំឡុងសង្កេតការណ៍ជាភ្នាក់ងារតំណាងគណបក្សនយោបាយដាច់ខាតត្រូវអនុវត្តតាមនីតិវិធីរបស់ គជប ដើម្បីធានាភាពត្រឹមត្រូវ និងតម្លាភាពជូនគ្រប់ភាគីពាក់ព័ន្ធ។
ក្នុងដំណើរការចុះឈ្មោះបោះឆ្នោតដែលកំពុងប្រព្រឹត្តទៅនៅតាមបណ្តាឃុំសង្កាត់ មានគណបក្សនយោបាយចំនួន៥ ដែលបានស្នើជាភ្នាក់ងារដើម្បីចូលរួមសង្កេតការណ៍ចុះ ឈ្មោះបោះឆ្នោតរួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សខ្មែររួមរួមជាតិ និង គណបក្សយុវជនកម្ពុជា។
សូមបញ្ជាក់ថា តាមការប៉ាន់ស្មាន សម្រាប់ការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២០របស់ គជប ចំនួនប្រជាពលរដ្ឋគ្រប់អាយុ ដែលត្រូវចុះឈ្មោះបោះឆ្នោតសរុប នៅទូទាំងប្រទេសមានចំនួនប្រមាណ ៣០ម៉ឺននាក់ ដោយការចុះបោះឆ្នោត នេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី១នេះ រហូតដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០៕