មន្ត្រីស្ថានទូតប្រទេសវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា បាននិយាយ ឱ្យដឹង តាមរយៈអ្នកបក ប្រែភាសាខ្មែរថាៈ ទាំងអាជ្ញាធរខេត្តមន្ត្រីស្ថានទូតវៀតណាម ទាំងពលរដ្ឋកម្ពុជា និងពលរដ្ឋវៀតណាម គឺត្រូវដល់ពេល ដែលត្រូវអភិវឌ្ឍន៍ ប្រទេសជាតិ ឱ្យបានល្អ គឺការ បម្លាស់ទីឡើងគោក។
មន្ត្រីដដែល បានបន្តថាៈការបម្លាស់ ទីពីលើទឹកឡើង លើគោកវាពិត ជាមានការលំបាក ពិតមែន។ក៏ប៉ុន្តែយ៉ាងណា លោកនៅតែធ្វើការគាំទ្រ ទៅលើចំណាត់កា ររបស់អាជ្ញាធរខេត្តកំពង់ឆ្នាំង។
ការលើកឡើងរបស់មន្ត្រីស្ថានទូតវៀតណាមបែបនេះ នៅកិច្ចប្រជុំផ្សព្វផ្សាយ និងជូនដំណឹងក្នុងកាលពីព្រឹកថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២០ គ្រាដែលអាជ្ញាធរខេត្តបាន ផ្សព្វផ្សាយនៅសេចក្តីជូនដំណឹងស្ដីពីផែនការបន្តបន្លាស់ទីអ្នកដែលរស់នៅលើផ្ទះបណ្ដែតទឹកនៅក្រុងកំពង់ឆ្នាំង។ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយគេ មើលឃើញវត្តមាន លោក លុយ ឌីណាស្នងការរង នគរបាលខេត្តកំពង់ឆ្នាំង និង លោកជុនថារិទ្ធរួម និងលោកឡាយស៊ុនជៀនមន្ត្រីស្ថានទូតវៀតណាម ប្រចាំកម្ពុជា និងលោកង្វៀងយ៉ាំប៊ែរ ប្រធានសមាគមវៀតណាមប្រចាំខេត្តកំពង់ឆ្នាំង និងប្រជាពលរដ្ឋវៀតណាម រស់នៅបែចិញ្ចឹមត្រី ក្នុងដង ទន្លេក្រុងកំពង់ឆ្នាំង។
នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋវៀតណាម ដែលកំពុងរស់នៅលើទីតាំង បណ្ដោះអាសន្ន លើបែរចិញ្ចឹមត្រី ទាំងអស់ឱ្យមករស់នៅ ទីតាំងថ្មីដែលបានរៀបចំស្ថិតនៅ ភូមិដំបូកកោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង លើផ្ទៃដីរបស់សមាគមវៀតណាម៤០ហិកតា។
ដែលបានដំណើរការរៀបចំ បានប្រមាណជា ២០ហិកតារួចរាល់ហើយ។លោកឧត្តមសេនីយ៍ត្រី លុយឌីណា ស្នងការរងនគរបាល ខេត្តកំពង់ឆ្នាំង បានឱ្យថាៈប្រជាពលរដ្ឋវៀតណាម ដែលរស់នៅលើបែរចិញ្ចឹមត្រី ក្នុងក្រុងកំពង់ឆ្នាំង មាន៣៤២បែ ដែលមានមនុស្សរស់នៅ និង២៩បែទៀតមិនមានមនុស្សនៅទេ ។លោកស្នងការរង នគបាល ខេត្តកំពង់ឆ្នាំង បានឱ្យដឹងទៀតថា យោងតាមសេចក្តីជូនដំណឹងលេខ៦២៦ចុះថ្ងៃទី២៨សីហា២០២០ របស់រដ្ឋបាលសាលាខេត្តកំពង់ឆ្នាំង។
១-ប្រជាពលរដ្ឋ ឬជនអន្តោប្រវេសន៍ដែលកំពុងរស់នៅលើទីតាំង បណ្តោះអាសន្ន និងកំពុងរស់នៅលើផ្ទះបណ្តែតទឹក ដែលមានបែចិញ្ចឹមត្រីពីខាងក្រោមសូមទំនាក់ទំនង ជាមួយក្រុមការងារចម្រុះរបស់រដ្ឋបាល ខេត្តដើម្បី បន្លាស់ទីមករៀបចំការរស់នៅទីតាំងថ្មី នៅភូមិដំបូកកកោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ស្របតាមច្បាប់ និងគោល ការណ៍ជាធរមាន ។
ពេលវេលាអនុវត្តចាប់ពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២០ ឱ្យបានរួចរាល់ ។
ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២០តទៅគណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្ត មិនអនុញ្ញាត ឱ្យមានទីលំនៅអចិន្ត្រៃយ៍ លើបចិញ្ចឹមត្រី និងក៏មិនអនុញ្ញាតឱ្យមានការរស់នៅ លើទីតាំងបណ្តោះអាសន្នទៀតទេ ។
២,ចំពោះបែចិញ្ចឹមត្រីក្រុមការងារ ចម្រុះរដ្ឋបាលខេត្តត្រូវរៀបចំឱ្យរុះរើជញ្ជាំងរុះរើដំបូលចេញដោយខ្លួនឯងបើ មិនអនុវត្តតាមខាងលើក្រុមការងារ មានវិធានការអនុវត្តឬដោយប្រើប្រាស់កម្លាំងសមត្ថកិច្ចតាមផ្លូវច្បាប់ នៃប្រទេសកម្ពុជា។៣,ប្រធានមន្ទីរអង្គភាពជំនាញ និងរដ្ឋបាលក្រុងស្រុកឃុំ/សង្កាត់ពាក់ព័ន្ធមានភារកិច្ចចូលរួមសហការទៅតាមតួនាទីភារកិច្ចរៀងៗខ្លួនដើម្បីឱ្យការរៀបចំបន្លាស់ទីបន្តនិងរៀបចំការរស់នៅកន្លែងថ្មី របស់ប្រជាពលរដ្ឋមានលក្ខណៈល្អប្រសើរ។
៤,គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សូមការយោគយល់ អធ្យាស្រ័យនិងសូមអំពាវនាវដល់ប្រជាពលរដ្ឋនិងស្ថាប័នពាក់ព័ន្ធសូមចូលរួមអនុវត្តសេចក្តីជូនដំណឹងនេះឱ្យសម្រេចបានលទ្ធផលល្អ ។ដើម្បីឈានទៅរៀបចំ ការរស់នៅរបស់ប្រជាពលរដ្ឋឱ្យបានត្រឹមត្រូវ និងចូលរួមថែរក្សាបរិស្ថានទឹក និងជីវចម្រុះក្នុងទន្លេសាប ឱ្យបានស្ថិតស្ថេរ គង់វង្ស សម្រាប់យើងទាំងអស់គ្នានាពេលបច្ចុប្បន្ន និងកូនចៅជំនាន់ក្រោយ។
៥,គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សូមបញ្ជាក់ដោយម៉ឺងម៉ាត់ថា៖ ចាប់ពីខែកញ្ញា ឆ្នាំ២០២០ នេះតទៅ មិនអនុញ្ញាតឱ្យមានការតាំង ទីលំនៅអចិន្ត្រៃយ៍ផ្ទះរស់នៅ ឬអាជីវកម្មលើផ្ទះបណ្តែតទឹកស្ថិតលើផ្ទៃទឹកទន្លេសាបនៅទូទាំងខេត្តតទៅទៀតទេ ៕