នាយករដ្ឋមន្ត្រី ម៉ាឡេស៊ីលោក Muhyiddin Yassin បានសម្រេចចិត្តធ្វើចត្តាឡីស័ក ១៤ថ្ងៃ ក្រោយពេលលោក បានជួបជាមួយ រដ្ឋមន្ត្រីទទួល បន្ទុកសាសនា លោក Zulkifli Mohamad al-Bakri ដែលបាន ធ្វើតេស្តវិជ្ជមានកូវីដ-១៩។
សារព័ត៌មានរ៉យទ័រនៅថ្ងៃទី៥ ខែតុលា បានផ្សាយថា នាយករដ្ឋមន្ត្រី Muhyiddin Yassin បានប្រកាសថា លោកបានសម្រេចធ្វើ ចត្តាឡីស័ក ១៤ថ្ងៃ ។ កន្លងមកនាយក រដ្ឋមន្ត្រីក៏បានធ្វើតេស្តរួចមកហើយដោយ មានលទ្ធផលអវិជ្ជមាន។ បច្ចុប្បន្នម៉ាឡេស៊ីមានករណី ឆ្លងកូវីដ-១៩សរុបមាន ១២,៨១៣នាក់ និងស្លា ប់ ១៣៧នាក់។
តាមគេហទំព័រ Worldometers គិតមកដល់វេលា ម៉ោង ១៩និង ៣០នាទី ថ្ងៃទី ៥ ខែតុលា ឆ្នាំ២០២០ នៅទូទាំង ពិភពលោកមានករណីឆ្លង កូវីដ-១៩ កើនឡើងដល់ទៅ ៣៥,៤៤៤,៤៧៦នាក់ ក្នុងនោះមានអ្នកស្លា ប់ ១,០៤២,៦១៦នាក់ និងជាសះស្បើយ ដល់ទៅ ២៦,៦៥០,១២០នាក់ផងដែរ។
ប្រទេសដែលឆ្លងច្រើនជាងគេ គឺអាមេរិក ដដែល មានអ្នកឆ្លង ជាង ៧,៦៣៧,៨៦៤នាក់ ស្លា ប់ ២១៤,៦២៦នាក់ ។ ចំណែកលំដាប់ លេខពីរ គឺឥណ្ឌាមានអ្នកឆ្លង ៦,៦២៦,២៩១នាក់ និងស្លា ប់ ១០២,៧៤៦នាក់ ។ តាមការព្យាករ ក្នុងពេលដ៏ខ្លីខាងមុខ ឥណ្ឌា នឹងឈាន មុខអាមេរិក ក្លាយជាប្រទេស ដែលមានចំនួនអ្នកឆ្លង ច្រើនជាង គេលើពិភពលោក ដោយ បប្ចុច្បន្នចំនួនអ្នកឆ្លង ក្នុងមួយថ្ ងៃៗ នៅឥណ្ឌា ច្រើនជាង អាមេរិក ដល់ទៅ៥-៦ដង៕