ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយ កាលពីរាត្រីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ថា យោធាជើងទឹករបស់ ប្រទេសឥណ្ឌូនេស៊ី បានរឹបអូសទូកនេសាទ ចំនួន ២គ្រឿង របស់ប្រទេស វៀតណាម នៅសមុទ្រ North Natuna នៅខេត្តដែនកោះ Riau ។
លោក Dato Rusman មេបញ្ជាការយោធាជើងទឹក នៃកងម៉ារីន Fleet Armada Command I បានលើកឡើង នៅក្នុង សេចក្តីប្រកាសមួយថា ឥណ្ឌូនេស៊ី នឹងចាត់វិធានការ ប្រឆាំងរាល់ ការរំលោភបំពាន ណាមួយនៃ ច្បាប់គ្រប់គ្រង ដែនទឹករបស់ប្រទេស ។
ទូកបរទេស ទាំងនោះ ត្រូវបានចោទប្រកាន់ថា បានមក ធ្វើនេសាទ នៅក្នុងដែនទឹករបស់ឥណ្ឌូនេស៊ី ដោយគ្មាន ឯកសារផ្លូវ ច្បាប់ ត្រឹមត្រូវ និងប្រើប្រាស់ការនេសាទ ដែលត្រូវបាន ហាមឃាត់ដោយ ច្បាប់សកល ៕