ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គជប បានលើកឡើងថា អំឡុងដំណើរចុះ ឈ្មោះបោះឆ្នោតនេះ ប្រសិន គណបក្សនយោបាយណាបង្ក អសណ្តាប់ ធ្នាប់សង្គមនោះ នឹងត្រូវប្រឈម ចំពោះចំណាត់ ការក្រសួង មហាផ្ទៃ។
ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គជប បានមាន ប្រសាសន៍ថា គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែតុលានេះ ការចាប់ផ្តើមដំណើរការពិនិត្យ បញ្ជីឈ្មោះបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត បានប្រកបទៅតាម នីតិវិធី ប៉ុន្តែតាមការសង្កេតរបស់ គជប មានភាគីពាក់ ព័ន្ធដែលជា គណបក្សនយោ បាយចូលរួមសង្កេតការណ៍ ដំណើរការចុះឈ្មោះបោះឆ្នោត ធ្វើការប្រតិកម្ម ឬ កត់សម្គាល់ ចំពោះបញ្ហាការអនុវត្ត របស់មន្ត្រីចុះឈ្មោះ បោះឆ្នោតទៅ តាមបណ្តាញសង្គម ដែលនេះ បង្ហាញពីភាពភ័ន្តច្រឡំ នៃការអនុវត្តរបស់ គជប ក៏ដូចជា ភាគីពាក់ព័ន្ធ។
ឯកឧត្តម ហង្ស ពុទ្ធា បានបញ្ជាក់ថា ក្នុងនីតិវិធីនៃដំណើរ ការចុះឈ្មោះបោះឆ្នោតភាគី ពាក់ព័ន្ធ ឬបណ្តាគណបក្សនយោបាយ មានសិទ្ធិក្នុងការដាក់បណ្តឹងប្រសិនសង្កេត ឃើញភាព មិនប្រក្រតី គណបក្សនយោបាយ នោះមិនគួរប្រើប្រាស់ បណ្តាញសង្គម វា យ ប្រហារលើស្ថាប័នរបស់ គជប ឡើយ ដូច្នេះ ក្រសួងមហាផ្ទៃមាន សមត្ថកិច្ចចាត់វិធានការ លើគណបក្សនយោបាយទាំងឡាយណា ដែលប ង្កអសណ្តាប់ធ្នាប់ជាដើម។
ដោយឡែក ក្រុមមន្ត្រីចុះឈ្មោះបោះឆ្នោតនៅតាមការិយាល័យ ចុះឈ្មោះបោះឆ្នោត បានលើកឡើងថា ក្នុងមួយសប្តាហ៍ កន្លងមកនេះ ដំណើរការចុះឈ្មោះមានសកម្មភាពផុលផុស និងការចូលរួមយ៉ាងម៉ត់ ចត់ពីគ្រប់ភាគីពាក់ព័ន្ធ ក៏ដូចជា តំណាងគណបក្ស នយោបាយផងដែរ។
គិតត្រឹមរយះពេល ៦ថ្ងៃ នៃការចុះឈ្មោះបោះឆ្នោត នៅទូទាំងប្រទេសមាន ប្រជាពលរដ្ឋដែលបាន ចុះឈ្មោះបោះឆ្នោតថ្មីចំនួន ៨៦,៩៤៦នាក់ ខណៈតាមការប៉ាន់ស្មានសម្រាប់ការចុះឈ្មោះបោះ ឆ្នោតឆ្នាំ២០២០ របស់ គជប ចំនួនប្រជាពលរដ្ឋគ្រប់អាយុ ដែលត្រូវចុះឈ្មោះបោះឆ្នោត សរុបនៅទូទាំងប្រទេសមានចំនួនប្រមាណ ៣០ម៉ឺននាក់ ដោយការចុះបោះឆ្នោត នេះប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ។