រដ្ឋមន្ត្រីក្រសួងផែនការ បានរំឭក និងហាម ដល់អាជ្ញាធរគ្រប់ លំដាប់ថ្នាក់ ដាច់ខាត មិនត្រូវដាក់បញ្ចូល គ្រួសារដែលមានជីវ ភាពប្រសើរ ឬគ្រួសារជាសា ច់ញាតិ អាជ្ញាធរ មូលដ្ឋាន មិនមែនជាគ្រួសារក្រីក្រ ពិតប្រាកដ ចូលទៅក្នុង អត្តសញ្ញាណកម្ម គ្រួសារក្រីក្រ ឡើយ។
ថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពីការចាប់ផ្ដើមអនុវត្តកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រជុំទី១៤ ឆ្នាំ២០២០ កាលពីព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ នៅសាលាខេត្តកំពត ឯកឧត្ដមកិត្តិ សេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ផែនការ បានមានប្រសាសន៍ថា ភាពក្រីក្រជាមូលដ្ឋានស្មុគស្មាញពហុមុខ ប ង្កឲ្យមានកំណើនប្រជាជនខ្ពស់ កង្វះអនាម័យ កង្វះការអប់រំ កង្វះកាលានុវត្តភាពការងារ កង្វះសន្តិសុខស្បៀង
ការរើសអើងក្នុងសង្គម និងភាពងា យរង គ្រោះ ហើយរាជ រដ្ឋាភិបាលកម្ពុជា បានយ ល់ច្បាស់ និងចាត់ទុកភាព ក្រីក្រ ជាមូលហេតុ នៃការខាតបង់ សេដ្ឋកិច្ចដ៏ធ្ង ន់ ធ្ងរ និងបាន ដាក់ចេញ និងអនុវត្តនយោបាយ កំណែទម្រង់លើ គ្រប់ផ្នែក គ្រប់វិស័យ ដើម្បីជំរុញកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព នៅកម្ពុជា។ ក្នុងនោះ ដើម្បី សម្រេចបាន គោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាព (២០១៦-២០៣០) និងការកាត់បន្ថយភាព ក្រីក្រនៅកម្ពុជា។
បន្ថែមពីនោះ កម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ត្រូវបានរាជរដ្ឋាភិបាល ចាត់ទុកជាឧបករណ៍ដ៏សំខាន់មួយ ក្នុងការជំរុញល្បឿន ការកាត់បន្ថយភាពក្រីក្រឲ្យបាន ឆាប់រហ័ស។ ដូច្នេះ ទាំងមន្ត្រីមន្ទីរ អង្គភាពជំនាញ និងពាក់ព័ន្ធ អាជ្ញាធរគ្រប់លំ ដាប់ថ្នាក់ ត្រូវសហការគ្នា ធ្វើកិច្ចការងារនេះឲ្យបានល្អប្រសើរ និងមាន ប្រសិទ្ធភាព តម្លាភាព ទទួលបាន សេចក្តីទុកចិត្ត។
ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន បានសង្កត់ ធ្ងន់ ថា អភិបាលខេត្ត ត្រូវជួយពិនិត្យ តាមដាន និងធ្វើការណែនាំទៅតាម បណ្តាក្រុង ស្រុក និង ឃុំ សង្កាត់ យកចិត្ត ទុកដាក់ខ្ពស់ និងត្រូវជ្រើសរើសគ្រួសារ សម្ភាសន៍ ជាគ្រួសារក្រីក្រពិតប្រាកដ។ ចៀសវាងដាច់ ខាត ការដាក់បញ្ចូលគ្រួសារដែលមាន ជីវភាពប្រសើរ ឬគ្រួសារជាសាច់ញាតិ អាជ្ញាធរមូលដ្ឋាន ដែលមិនមែ នជាគ្រួសារក្រីក្រ ពិតប្រាកដ។
សូមជម្រាបថា បើគិតត្រឹមថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រសួងផែនការ មានទិន្នន័យ គ្រួសារ ក្រីក្រសរុបចំនួន ៦៨៩ ០៧៦ គ្រួសារ គិតជាសមាជិកមាន ចំនួន ២ ៧៦១ ៩៤១ នាក់, ក្នុងនោះទិន្នន័យគ្រួសារ ក្រីក្រ តាមជុំមានចំនួន ៥០៨ ៦០៣ គ្រួសារ និងទិន្នន័យគ្រួសារ ក្រីក្រអនុវត្តតាមនីតិវិធីអត្តសញ្ញាណ កម្មគ្រួសារក្រីក្រតាម ការស្នើសុំ គិតពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ដល់ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ មានចំនួន ១៨០ ៤៧៣ គ្រួសារ បន្ថែមទៀត។
ដោយឡែកខេត្តកំពត តាមរបាយការណ៍ ឯកឧត្ដម ជាវ តាយ បានឲ្យដឹងថា កន្លងមក ខេត្តកំពតធ្លាប់បានអនុវត្តកម្មវិធី អត្តសញ្ញាណកម្មគ្រួសារក្រីក្រចំនួន ៤លើករួចមក ហើយ សរុបគ្រួសារក្រីក្រក្នុងខេត្ត ចំនួន ២៥ ៦៤៥ គ្រួសារ នៅឆ្នាំ២០២០។ ក្នុងនោះ កំឡុងពេលកូវីដ-១៩ រកឃើញគ្រួសារ ក្រីក្រចំនួន ៧ ០៧៤ គ្រួសារ៕