សហជីវិន-សហជីវិនី និង សមាជិក-សមាជិកា គណបក្ស ហ៊្វុន ស៊ិន ប៉ិច ក្នុងគណៈកម្មាធិការប្រតិបត្តិ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ចំនួន១៤៧រូប បានសុំចូលរួមរស់ និង បម្រើជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា តាមការ ណែនាំពន្យល់យ៉ាង ច្បាស់ លាស់ ពីលោក ផៃ ប៊ុនវណ្ណៈ សមាជិកគណៈអចិន្ត្រៃយ៍ គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ ស្តីពីលក្ខន្តិកៈគោលនយោបាយ គណបក្សប្រជាជនកម្ពុជា ។
យោងតាមលិខិតស្នើសុំចូលបម្រើជីវភាព នយោបាយគណបក្ស ប្រជាជនកម្ពុជា ដែល CPC NEWS ទើបទទួលបាន នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ នេះ បង្ហាញថា កន្លងមក យើងខ្ញុំទាំងអស់គ្នា បានរួមរស់ និង បោះឆ្នោតគាំទ្រ គណបក្ស ហ៊្វុន ស៊ិន ប៉ិច ជារៀងរហូតមក ។
ប៉ុន្តែដោយបាន លោក ផៃ ប៊ុនវណ្ណៈ សមាជិកគណៈអចិន្ត្រៃយ៍គណបក្ សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានពន្យល់ណែនាំអំពីលក្ខន្តិកៈ និង គោលនយោបាយគណបក្ សប្រជាជនកម្ពុជា និង ដោយមើលឃើញនូវសមិទ្ធផលនានាក្នុងប្រទេសកម្ពុជា និង ភាពរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា
និង រាជរដ្ឋាភិបាលដែលដឹកនាំដោយកិត្តិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទើបយើងខ្ញុំទាំង១៤៧រូប ស្ម័គ្រចិត្តលាលែងពីគណបក្ស ហ៊្វុន ស៊ិន ប៉ិច និង បានដាក់ពាក្យស្នើសុំចូលរួមរស់ និង គាំទ្រគោលនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ចាប់ពីពេលនេះតរៀងទៅ ៕