ឯកឧត្តមឧបនាយក រដ្ឋមន្ត្រី ហោ ណាំហុង បានស្នើដល់ភាគី មិត្តចិន ពិនិត្យលទ្ធភាព លើកទឹកចិត្តដល់វិនិយោគិន ចិន ក្នុងការផ្ទេររោង ចក្រពីប្រទេស ចិន មកប្រទេស កម្ពុជាឲ្យ បានច្រើន ស្របតាមគោល នយោបា យជាតិ អភិវឌ្ឍន៍កសិកម្ម ខណៈដែ លឯកឧត្តម បាន ជួបប្រជុំការងារជាមួយ លោក វ៉ាង យ៉ី ទីប្រឹក្សារដ្ឋ និង ជារដ្ឋមន្ត្រីការបរទេសចិន។
ក្នុងជំនួបនោះ ឯកឧត្តមឧបនាយក រដ្ឋមន្ត្រី ហោ ណាំហុង បានលើកជាអាទិ៍ថា ការប្រើប្រាស់ឥណទានសម្បទាន(Loan) និងហិរញ្ញប្បទានឥត សំណង(Grant) សម្រាប់ បេក្ខភាព គម្រោងអាទិភាពឆ្នាំ២០២០ ដើម្បីអនុវត្តន៍គម្រោង ចំនួន៨ ក្នុងនោះគម្រោង ត្រៀម ចុះហត្ថលេខាមាន៖ គម្រោងខ្សែកាប្លិ៍អុបទិក ក្រោមបាតសមុទ្រ ទីក្រុងព្រះសីហនុ-ទីក្រុងហុងកុង, គម្រោងសាងសង់ផ្លូវជាតិលេខ71C, គម្រោងខ្សែបញ្ជូន អគ្គិសនីជនបទជំហានទី៧ និងគម្រោងជំរុញផលិកម្មស្រូវ និងនាំចេញអង្ករ។
ចំណែកគម្រោងដែលកំ ពុងរៀបចំមាន៖ គម្រោ ងប្រព័ន្ធស្រោ ចស្រព និងការពារ ទឹកជំនន់ស្ទឹងព្រែកត្នោត, គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៤១ លេខ៣៣ និងលេខ៣១។
ក្នុងឱកាសនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើមិត្តចិនជួយ ដោះស្រាយបញ្ហាផ្ដាច់មុខ របស់ក្រុមហ៊ុន COFCO របស់ចិន ដែលជារបាំង សម្រាប់ការនាំចូល អង្ករកម្ពុជា ដែលមានចំនួន៤០ម៉ឺនតោន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើង ទៀតថា ភាគីមិត្តចិនបានយល់ព្រមទិញស្វាយ (ដែលបានចុះអនុស្សារណៈរួចហើយ) និងត្រីទៅប្រទេសចិន និងនសមស្នើជំរុញការនាំចូលឲ្យបានឆាប់។
ឯកឧត្តមឧបនាយក រដ្ឋមន្ត្រី បានលើកឡើងថា កន្លងមកភាគី មិត្តចិនបានទិញ កសិផលកម្ពុជា បានច្រើនមួយចំនួន ហើយ ដូចជាចេក ស្វាយ ដំឡូងមី កៅស៊ូ គ្រាប់ស្វាយ ចន្ទីជាដើម។ លោកក៏បានស្នើមិត្តចិន ជួយទិញឲ្យបាន ច្រើនថែមទៀត ព្រមទាំងស្នើឲ្យមិត្តចិនជួយទិញៈ ម្រេច ទុរេន ស្ករស និងផ្លែតាង៉ែនជាដើម។
លោក វ៉ាង យ៉ី ក្នុងជំនួបនោះ បានលើកថា ភាគីមិត្តចិន បានប្រគល់នូវកំណត់ទូត អំពីជំនួយឥតសំណង សម្រាប់គម្រោងប្រញាប់ ក្នុងការអភិវឌ្ឍកម្ពុជា ដែលមានទឹកប្រាក់ ចំនួន ៩៥០លានយាន់ (ប្រហែល១៤០លានដុល្លារ)។ ចិនបានផ្ដួចផ្ដើម គំនិតការពារសុវត្ថិភាព ទិន្នន័យ ឌីជីថល ដែលចំណុចនេះ លោក វ៉ាង យ៉ី បានស្នើឲ្យកម្ពុជាគាំទ្រ។
លោក វ៉ាង យ៉ី បានបញ្ជាក់ថា ចិន នឹងផ្ដល់វ៉ាក់សាំ ងប្រឆាំងនឹង Covid-19 ដល់ ប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសកម្ពុជា ដែលជាមិត្តដែកថែប ហើយសន្យា នាំចូលកសិផល កម្ពុជាថែមទៀត ដែលមានគុណភាព តាមសំណើ របស់កម្ពុជា ព្រមទាំងនឹងពង្រីក កិច្ចសហប្រតិបត្តិការ លើវិស័យផ្សេងៗ ទៀតផងដែរ៕