បន្ទាប់ មន្ត្រីជាន់ខ្ពស់ គ.ជ.ប បានព្រមានចំពោះតំណាង គណបក្សនយោបាយ ដែលបង្ក ឬធ្វើឲ្យមានការរំខានដល់ដំណើរ ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត នៅក្នុងកិច្ចប្រជុំកាលពីព្រឹកថ្ងៃទី ០៩ ខែតុលា ជាមួយតំណាងគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ។
នៅយប់ថ្ងៃទី១២តុលានេះ ទំព័រហ្វេសប៊ុករបស់គណបក្សបានធ្វើការផ្សាយផ្ទាល់ ដើម្បីឆ្លើយតបចំពោះគ.ជ.ប ដែលបានចោទប្រកាន់លើគណបក្សLDP ថាបានរំខានដល់ដំណើរ ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត។
នៅក្នុងការផ្សាយបន្តផ្ទាល់របស់ទំព័រហ្វេសប៊ុកផ្លូវការរបស់គណបក្សLDP បានព្យាយាមពន្យល់នឹងបង្ហាញវិដេអូបន្ថែម ចំពោះភាពមិនប្រក្រតីចំពោះដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត នៅតាមមន្ទីរឃុំមួយចំនួន ដែលព្យាយាមររារាំងមកលើភ្នាក់ងារគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ក្នុងការសង្កេតការណ៍។
សូមរំលឹកថា លោក ហង្ស ពុទ្ធា បានអះអាងថា ប្រសិនបើគណបក្សនយោបាយនោះនៅតែបន្តរំខាន លោកហង្ស ពុទ្ធា បានអះអាងថា “គ.ជ.ប នឹងធ្វើលិខិតព្រមាន ដល់ស្ថាប័ននោះ ដែលធ្វើឲ្យប៉ះពាល់ដល់ដំណើរការនៃការបោះឆ្នោត ឬការប្រព្រឹត្តទៅនៃការចុះឈ្មោះបោះឆ្នោត ប្រសិនបើសកម្មភាពនោះនៅតែបន្ត នឹងចាត់វិធាន ការទៅតាមច្បាប់ជាធរមាន
នៅក្នុងមាត្រា១៤២ គ.ជ.ប និងប្រើឆន្ទានុសិទ្ធិរបស់ខ្លួន ដើម្បីដោះស្រាយនូវរាល់បញ្ហាទាំងឡាយ ដែលពាក់ព័ន្ធដល់ស្ថាប័ន ដល់ដំណើរការចុះឈ្មោះ និងការទទួល ខុសត្រូវរបស់ គ.ជ.ប ខ្លួនឯង ដូច្នេះការបង្កើតគោលការណ៍ណាមួយ ដោយគណបក្ស ឬដោយសមាគមអង្គការមិន មែនរដ្ឋាភិបាល ដោយបង្ខំឲ្យ គ.ជ.ប អនុវត្តទៅតាមអ្វីដែលខ្លួនគិតឃើញ គឺមិនអាចទៅរួចទេ”