អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសវៀតណាម ប្រឆាំងតវ៉ាយ៉ាង ខ្លាំងចំពោះការ បង្កើតទីក្រុង Sansha នៅលើកោះ Phu Lam ក្នុងប្រជុំកោះ កោះស្ព្រាតលី និងប៉ារ៉ាសែល ពីសំណាក់ភាគីចិន ដែលសកម្មភាពនេះ គឺជាការរំ លោ ភអធិបតេយ្យភាព របស់វៀតណាមយ៉ាងធ្ង ន់ធ្ងរ។
បើតាមការចុះផ្សាយដោយទីភ្នាក់ងារ ព័ត៌មានវៀតណាម VNA លោកស្រី Le Thi Thu Hang បានធ្វើសេចក្តីថ្លែងការណ៍ ទាក់ទងនឹងរបាយការណ៍ ដែលថា ប្រទេសចិនមានសហគ្រាស ជាង ៤០០ នៅឯទីក្រុង Sansha ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់ក្រសួង ការបរទេសវៀតណាម។
អ្ន កនាំពាក្យ រូបនេះបាននិយាយដោយសង្កត់ធ្ង ន់ លើជំហរខ្ជាប់ខ្ជួនរបស់ប្រទេស វៀតណាមក្នុងការតវ៉ាប្រឆាំង នឹងការបង្កើតកោះនោះថា“ ប្រទេសវៀតណាម បានបញ្ជាក់យ៉ាងច្បាស់ជាច្រើនដងថាខ្លួនមានភ័ស្តុតាង ប្រវត្តិសាស្រ្ត និងមូលដ្ឋានច្បាប់ពេញ លេញ ដើម្បីបញ្ជាក់អធិបតេយ្យភាពរបស់ខ្លួនលើប្រជុំកោះ Truong Sa និងប្រជុំកោះ Hoang Sa”។
អត្ថាធិប្បាយអំពីការបោះឆ្នោត ប្រធានាធិបតីអាមេរិកឆ្នាំ ២០២០ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមរូបនេះបាន លើកឡើងថាវៀតណាមដែលជាដៃគូរបស់អាមេរិកតែងតែតាមដានស្ថានការណ៍នៅអាមេរិកជានិច្ច។
ភាពជាដៃគូគ្រប់ ជ្រុងជ្រោយរវាង វៀតណាម និងអាមេរិក មានការវិវត្តវិជ្ជមានជាច្រើនក្នុងប៉ុន្មានឆ្នាំថ្មីៗ នេះហើយវៀតណាម ចង់ធ្វើការ រួមគ្នាជាមួយសហរដ្ឋអាមេរិក ដើម្បីបន្តលើកកម្ពស់ចំណងទាក់ទងទ្វេភាគី ដើម្បីផលប្រយោជន៍ របស់ប្រជាជន នៃប្រទេសទាំង ពីរដូច្នេះ រួមចំណែកដល់សន្តិភាពស្ថិរភាពកិច្ចសហប្រតិបត្តិការនិង ការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក ។
បើទោះបីជាវៀតណាមមិនបាននិយាយចំៗ ប៉ុន្តែការលើកឡើងពីសម្ព័ន្ធភាពរបស់ខ្លួនជាមួយអាមេរិកនៅពេលនេះ គឺចង់បញ្ជាក់ប្រាប់ ទៅកាន់ក្រុងប៉េកាំងថា ខ្លួនមានអាមេរិកនៅពីក្រោយ ដែលជាគូសត្រូវដ៏ធំរបស់ប្រទេសចិន។
គួរជម្រាបថា ជារឿយៗវៀតណាមបានប្រាប់ទៅទីក្រុងប៉េកាំងថា បើផ្អែកលើច្បាប់អន្តរជាតិនិងទីតាំងប្រវត្តិសាស្ត្រកោះស្ព្រាតលី និងប៉ារ៉ាសែល គឺជាកម្មសិទ្ធិផ្តាច់មុខរបស់វៀតណាម ។ វៀតណាមប្រើច្បាប់អន្តរជាតិនិងប្រវត្តិសាស្ត្រដើម្បីតតាំង ជាមួយចិនដោយអះអាងថាខ្លួនមានមូលដ្ឋានច្បាប់អន្តរជាតិ និងទីតាំងប្រវត្តិសាស្ត្រគ្រប់គ្រាន់ក្នុងការបញ្ជាក់ថាដែនកោះធំៗចំនួនពីរនិងទីតាំងផ្ទៃសមុទ្រមួយចំនួន ទៀតនៅសមុទ្រចិនខាងត្បូង គឺជាកម្មសិទ្ធិរបស់វៀតណាមតាំងពីដូនតាមក។
ដូចនេះវៀតណាមដាច់ខាតត្រូវតែយកដែនកោះធំៗចំនួនពីរដែលចិនបានរំលោភយកមកវិញទាល់តែបានទោះប្រើមធ្យោបាយអ្វីក៏ដោយ។អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមរូបនេះក៏បានអំពាវនាវឱ្យគ្រប់ប្រទេសទាំងអស់គោរពនិងអនុវត្តឱ្យបានពេញលេញខ្លឹមសារច្បាប់អន្តរជាតិនានារួមទាំងច្បាប់សមុទ្ររបស់អង្គការសហប្រជាជាតិឆ្នាំ១៩៨២៕