តំណាងគណបក្សសាធារណរដ្ឋ ប្រចាំនៅព្រឹទ្ធសភា លោក Mitch McConnell បានបញ្ជាក់ថា ការចោទប្រកាន់ទោស លោកត្រាំ នឹងត្រូវចាប់ផ្តើមឡើងនៅ ខែកុម្ភៈ ឆ្នាំ ២០២១នេះ។
លោក Mitch McConnell បាននិយាយ ទៅកាន់សារព័ត៌មាន AP ថា «សមាជិកគណបក្សសាធារណរដ្ឋក្នុងព្រឹទ្ធសភា បានសាមគ្គីគ្នា ហើយអតីតប្រធានាធិបតី គួរតែទទួលបានសិទ្ធិដូចអតីតប្រធានាធិបតីអាមេរិក ក្រោយបញ្ចប់ តំណែងប្រធានាធិបតី។
ក្នុងពេលជាមួយគ្នានេះដែរ ប្រធានរដ្ឋសភា លោកស្រី Nancy Pelosi បានឲ្យដឹងថា ការចោទប្រកាន់ទោសនឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗនេះ ។ លោកស្រី Nancy Pelosi បានឲ្យដឹងថា លោកត្រាំគួរតែទទួលបានការលើកលែង ទោស ហើយប្រធានាធិបតីថ្មី ចូ បៃឌិន បានអំពាវនាវ ឲ្យសាមគ្គីភាព ដើម្បីឆ្លង កាត់រាល់ឧបសគ្គ។
លោកស្រី Nancy Pelosi បានបញ្ជាក់ទៀតថា នឹងជាការខាតបង់ ប្រសិនបើមិនមាន សាមគ្គីភាព ដូចជាថ្ងៃទី ៦ខែមករា ដោយក្រុមបាតុករ សម្រុកចូលវិមាន រដ្ឋសភា ជាការបង្ហាញ ពីភាពខ្វះសាមគ្គី។ប្រសិនបើលោកត្រាំត្រូវបាន ចោទប្រកាន់ ទោសនោះ លោកនឹងត្រូវបាត់ ប.ង់.ផលប្រយោជន៍ ជាច្រើន ដែលអតីតប្រធានាធិបតី អាមេរិកគ្រប់រូបទទួលបាន៕