នៅព្រឹកថ្ងៃទី ៦ ធ្នូ ២០២០ នេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា បានធ្វើសេចក្ដីថ្លែងការណ៍មួយទៀត ផ្ញើទៅកាន់អភិបាល រាជធានី-ខេត្ត ទូទាំងប្រទេសពីព្រឹត្តិការណ៍ នៃការឆ្លងរាលដាលវីរុសកូវីដ ១៩ នៅក្នុងសហគមន៍ ។ ចំណុចមួយគួរឱ្យកត់ សម្គាល់សម្ដេចតេជោ នាយករដ្ឋមន្ត្រីបានថ្លែងថា សម្ដេចសូម និយាយដោយស្មោះត្រង់ថា សម្ដេចបានត្រៀម រួចរាល់ហើយនូវព្រះរាជ ក្រឹត្យ ដើម្បីថ្វាយព្រះមហាក្សត្រ និង សារលិខិតដើម្បីថ្វាយព្រះមហាក្សត្រដាក់ ប្រទេសក្នុងគ្រាមានអាសន្ន ។ សម្ដេចថ្លែងថា បានត្រៀមនូវសេចក្ដីព្រាង…