បើតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរអង់គ្លេស មេរោគ កូវីដ១៩ បានចាប់ បំប្លែង ខ្លួន តាំងពីពាក់កណ្តាល ខែកញ្ញាមក ព្រមទាំងអាច មានសមត្ថភាព ចម្លងខ្លាំងជាង មេរោគ ដើមដល់ទៅប្រមាណ ៧០ភាគរយ។ ប៉ុន្តែការបំប្លែង ខ្លួនរបស់កូវីដ១៩នេះ មិនមែន កើតមាន តែនៅក្នុងប្រទេសអង់គ្លេសទេ។ បើតាមអង្គការសុខភាព ពិភពលោក កូវីដ១៩បាន បំប្លែងខ្លួន ប្តូររូបរាង និងកើតមានរួចខ្លះមកហើយនៅក្នុងប្រទេសដាណឺ ម៉ាក ហូឡង់ និងអូស្ត្រាលី។ គេរកឃើញមេរោគកូវីដ ១៩បំប្លែងខ្លួន មានច្រើនរាប់សិប រយករណីមកហើយ…