បុរសខ្មែរម្នាក់ បានឡាយវិដេអូតាមហ្វេសប៊ុក ចេញពីទីតាំងចត្តាឡីសក ដើម្បីបកស្រាយពីចំណាត់ការរបស់មន្ត្រីសុខាភិបាល ថាលោកបានវិលត្រឡប់មកពីប្រទេសថៃតាំងពីថ្ងៃទី1វិច្ឆិកាមកម្លេះ តែជាក់ស្តែងអាជ្ញាធរទើបមកឃាត់ធ្វើចត្តាឡីសកនៅថ្ងៃទី20ធ្នូនេះ។ ប៉ុន្តែតាមការបញ្ជាក់ របស់លោក ងី មានហេង ប្រធានមុន្ទីរសុខាភិបាល រាជធានីភ្នំពេញ បានឱ្យដឹងថា នាថ្ងៃអាទិត្យ ទី២០ ខែធ្នូឆ្នាំ២០២០ ក្រុមការងារ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជ ធានីភ្នំពេញដោយមានការ ចង្អុលបង្ហាញ ពីឯកឧត្តមឃួង ស្រេង អភិបាលនៃ គណៈអភិបាលរាជធានីភ្នំពេញ បានសហការជាមួយរដ្ឋបាល ខណ្ឌពោធិ៏សែនជ័យចុះ ទៅអញ្ជើញលោក គង់ រ៉ៃយ៉ា អាយុ ២៩ឆ្នាំ ស្នាក់នៅភូមិថ្មគោល…