នៅខែមករា ឆ្នាំ២០២១ ខាងមុខនេះ បេសកកម្មអន្តរជាតិ មួយក្រុមដឹកនាំ ដោយអង្គការសុខភាពពិភពលោក(WHO) ត្រូវបានរំពឹងថា នឹងធ្វើដំណើរទៅចិន នៅសប្តាហ៍ទី១ ដើម្បីស្រាវជ្រាវពីប្រភពនៃវីរុសដែល បង្កទៅជាជំងឺរាតត្បាត សាកលកូវីដ-១៩។ ជាក់ស្តែងចំពោះការ ស៊ើបអង្កេតពីប្រភព នៃជំងឺកូវីដ-១៩ គឺជាការទាមទារ របស់ប្រទេសជាច្រើន រហូតមានទាំង ចោទប្រកាន់ WHO និងចិនថា ខ្វះតម្លាភាពស្តីពីប្រភព នៃជំងឺឆ្លងនេះទៀតផង។ ដើម្បីពិនិត្យភស្តុតាង ដែលរួមមានសំណាក តេស្តរបស់មនុស្ស និងសត្វដែល ប្រមូល ដោយអ្នកស្រាវជ្រាវចិន សំដៅរកប្រភព ជំងឺកូវីដ-១៩…