សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា បានប្រតិកម្មតប ទៅអ្នករិះគន់ នៃអតីតក្រុម បក្សប្រឆាំងថា សម្ដេចនឹង នៅតែបន្តកាន់អំណាច រហូតអាយុ ៧៨ ឆ្នាំ ។ ក្នុងឱកាសអញ្ជើញថ្លែងសារពិសេស ចេញពីភូមិគ្រឹះក្រុងតាខ្មៅ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ នេះ ទាក់ទងនឹងការបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា និងប្រកាសសមិទ្ធផល នៃតំណក់ប្រេងដំបូង នៅថ្ងៃនេះ សម្ដេចតេជោ បានផ្ញើសារនយោបាយបែបនេះ ដោយសារមានក្រុមអ្នកវិភាគ ដែលមាននិន្នាការ ទៅរកអតីតក្រុម…