សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា បានប្រតិកម្មតប ទៅអ្នករិះគន់ នៃអតីតក្រុម បក្សប្រឆាំងថា សម្ដេចនឹង នៅតែបន្តកាន់អំណាច រហូតអាយុ ៧៨ ឆ្នាំ ។
ក្នុងឱកាសអញ្ជើញថ្លែងសារពិសេស ចេញពីភូមិគ្រឹះក្រុងតាខ្មៅ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ នេះ ទាក់ទងនឹងការបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា និងប្រកាសសមិទ្ធផល នៃតំណក់ប្រេងដំបូង នៅថ្ងៃនេះ សម្ដេចតេជោ បានផ្ញើសារនយោបាយបែបនេះ
ដោយសារមានក្រុមអ្នកវិភាគ ដែលមាននិន្នាការ ទៅរកអតីតក្រុម បក្សប្រឆាំង តែងតែ បានលើកឡើងជាប្រធានបទ ទាក់ទងទៅនឹង បេក្ខភាពនាយក រដ្ឋមន្ត្រី ដែលគួរត្រូវបន្តនោះ ដោយសម្ដេច បានបញ្ជាក់ថា ទាក់ទងនឹងបេក្ខភាព នាយករដ្ឋមន្ត្រីបន្ត គឺមានបេក្ខភាព ដទៃច្រើនទៀត។
ដោយសារតែការរិះគន់ គ្មានហេតុផល ពីសំណាក់ក្រុម ដែលមាននិន្នាការទៅរកបក្សប្រឆាំង ទាក់ទងនឹងសេដ្ឋកិច្ច នយោបាយ ជាពិសេសបញ្ហាដំណក់ប្រេង ជាលើកដំបូងរបស់កម្ពុជា នៅថ្ងៃនេះ សម្ដេចតេជោ បានបង្ហាញឱ្យឃើញ អំពីចំណូល ដែលមិនមែន ជាសារពើពន្ធប្រចាំឆ្នាំ ទោះបីប្រទេស កម្ពុជាជួបវិបត្តិ កូវីដ–១៩ ក៏ដោយ ប៉ុន្តែចំណូល ពីពន្ធដារ និងគយ មានកំណើនលើសផែនការ ពោលគឺទទួលបាន រហូត ដល់ជាង ៥ពាន់លានដុល្លារ ខណៈមិនទាន់ បានបិទបញ្ជីនៅឡើយ។
សម្ដេចតេជោ បានបញ្ជាក់ថា នៅមានចំណូល ពីប្រេង ដែលទទួល បាននៅថ្ងៃនេះ រួមជា មួយរ៉ែ មាស ធ្យូងថ្ម ព្រម ជាមួយ នឹងការនាំចូលពីខាង ក្រៅមកប្រើប្រាស់ ក្នុងប្រទេស ធ្វើឱ្យសេដ្ឋកិច្ចមានការរីក ចម្រើន៕