នៅថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២០ តាមការឲ្យដឹងពីសំណាក់ ភ្នាក់ងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ប្រចាំប្រទេសថៃ បានរកឃើញអ្នកឆ្លង ជំងឺកូវីដ ១៩ ចំនួន ១០ ករណី បន្ថែមទៀតហើយ ។ ភាគច្រើននៃអ្នកជំងឺ គឺជាអ្នកធ្វើដំណើរមកពីក្រៅប្រទេស រួមមាន សហរដ្ឋអាមេរិក ចំនួន ៣ នាក់ ប្រទេសស៊ូដង់ ១ នាក់ ប្រទេសរុស្សី ៤ នាក់ និង ប្រទេសប៉ាគីស្ថាន ២ នាក់ ។
បច្ចុប្បន្ន អ្នកជំងឺទាំង១០ នាក់ ខាងលើ ត្រូវបានដាក់ឲ្យស្នាក់នៅ និង ព្យាបាលនៅទីកន្លែងដែលរដ្ឋាភិបាលប្រទេសថៃបានរៀបចំ ។ គួរជម្រាបឲ្យដឹងផងដែរថា ត្រឹមថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២០ នេះ ប្រទេសថៃ មានអ្នកជំងឺកូវីដ ១៩ សរុបចំនួន ៤០០៨ នាក់ ចំនួនអ្នកជា សះស្បើយសរុប ៣៨១១ នាក់ អ្នកកំពុង សម្រាកព្យាបាលបន្តចំនួន ១៣៧ នាក់ និង ស្លា ប់ ចំនួន ៦០ នាក់ ៕