ប្រជាពលរដ្ឋរស់នៅ ក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង ត្រូវបានគេ សង្កេតឃើញថា នៅមិនទាន់ចូល រួមគោរពវិធាន ការទប់ស្កាត់កូវីដ–១៩ បានល្អនៅឡើយ ខណៈប្រមុខ រាជរដ្ឋាភិបាលកម្ពុជា បានព្រួ យ បារម្ភពី សុវត្ថិភាពសុខុមាលភាព របស់ពលរដ្ឋជាចម្បង តាមរយៈ បញ្ជាបន្ទាន់ដល់អភិបាលរាជធានី ខេត្តទាំងអស់ តាមដានពិនិត្យ ឱ្យបានហ្មត់ចត់ និងណែនាំ ពលរដ្ឋឱ្យចូលរួមទប់ស្កាត់ ការចម្លង ក្នុងសហគមន៍នោះ។
ប្រជាពលរដ្ឋ ដែលបានគោរព ទៅតាមវិធានការណែនាំ របស់រាជរដ្ឋាភិបាល បាន មើលឃើញជាទិដ្ឋភាពរួមថា ពលរដ្ឋមួយ ចំនួនធំ ហាក់ពុំសូវបារម្ភពីការឆ្លងរីក រាល នៃកូវីដ–១៩ ដោយទំនងជាពួក គេយល់ថា បញ្ហានេះ បាននឹងកំ ពុងតែកើតមាន នៅរាជធានីភ្នំពេញ និងខេត្តដទៃទៀតប៉ុណ្ណោះ។
ប្រជាពលរដ្ឋ និងមន្ត្រីរាជការ ត្រូវបានគេ សង្កេតឃើញថា គោរពវិធានការ ទប់ស្កាត់កូវីដ–១៩ តែ ពេលមានកម្មវិធី វេទិកាសាធារណៈ ឬកិច្ចប្រជុំការងារ តែប៉ុណ្ណោះ។ ហើយដើម្បីចៀសវាងការរីករាលដាល ក្នុងសហគមន៍កាន់តែ ធ្ង ន់ ធ្ងរ ប ង្កគ្រោះ មហន្តរាយ ដល់ប្រទេសជាតិ ទាំងមូលតែម្តង ក្រុមប្រជាពលរដ្ឋ ដែលអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល បានទទូចដល់ពលរដ្ឋ ដែលមិនទាន់អនុវត្ត ឱ្យប ង្កើន ការចូលរួម គោរពតាមការណែនាំ របស់ក្រសួងសុខាភិបាល និងរដ្ឋាភិបាលឱ្យគ្រប់ៗគ្នា។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពីម្សិលមិញ បានដាក់ បទបញ្ជាដល់អភិបាលរាជធានី-ខេត្ត ឱ្យយកចិត្តទុក ដាក់ឱ្យបានហ្មត់ចត់ពិនិត្យមើល តាមផ្សារ ភោជនីយដ្ឋាន និងហាងលក់ដូរគ្រប់ភេទ ហើយណែនាំទីតាំង ទាំងអស់នោះ ឱ្យអនុវត្តតាមវិធានការបង្ការទប់ស្កាត់កូវីដ–១៩។ ករណីហាង ឬទីតាំងណា នៅតែមិនអនុវត្តតាមវិធាន ការរបស់ក្រសួងសុខាភិបាល អាជ្ញាធរ ត្រូវបិទហាង ឬ ទីតាំងនោះ ជាបណ្តោះអាសន្នសិន។
លោក សំ ឃិតវៀន អភិបាលរង ខេត្តកោះកុង បានអះអាងថា ថ្នាក់ដឹកនាំខេត្ត បាន ដឹកនាំមន្ត្រី មន្ទីរជំនាញ អាជ្ញាធររដ្ឋបាល និងកម្លាំងមាន សមត្ថកិច្ច ចុះតាមទីផ្សារ និងហាង លក់ដូរទំនិញ ក្នុងគោល បំណងអប់រំណែនាំ បូ ក វិធានការក្តៅ ចំពោះម្ចាស់ផ្សារ ឬម្ចាស់ហាង ណាមួយបំពាននឹងបទបញ្ជាប្រកាស ណាមួយ។ អាជ្ញាធរខេត្ត ធ្លាប់ចុះធ្វើកិច្ចសន្យា ជាថ្មីចំពោះម្ចាស់ក្លឹបកម្សាន្តសប្បាយ KTV ព្រមទាំងភោជនីយដ្ឋានជាច្រើនក្នុងក្រុងខេមរភូមិន្ទ ពីការផ្អាកដំណើរការអាជីវកម្មជាបណ្តុះអាសន្នរួចរាល់ហើយដែរ៕