ប្រធានាធិបតីវ័យ ៧៥ឆ្នាំ របស់ប្រទេស ហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទ័រតេ បានអះអាង ថា លោកបានត្រៀម ខ្លួនជាស្រេច ដើម្បីចុះចេញ ពីតំណែង នៅពេលដែល មានភស្តុតាង បង្ហាញ ថា លោក ឬ សមាជិក នៃគណៈរដ្ឋមន្រ្តីរបស់លោក ទទួលបាន ប្រាក់ សូម្បី ០១ប៉េសូ ពីអំពើ ពុករលួយ ដោយ និយាយថា គ្មានការប្រើប្រាស់ ការគ្រប់គ្រង ដោយគ្មាន ការទុកចិត្ត ពីសាធារណជនឡើយ។
យោងតាម សារព័ត៌មាន Sputnik ចេញផ្សាយនៅ ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹង ថា «មានការប៉ាន់ស្មាន ជាច្រើន ដែលសមាជិក គណៈរដ្ឋមន្រ្តី និងរូបខ្ញុំ បានទទួល បានប្រាក់។ មើលទៅ ខ្ញុំផ្តល់ការធានានេះ ដល់អ្នក ខ្ញុំនឹងនាំអ្នកណាម្នាក់ ដែលអាច និយាយបានថា គាត់បានអោយលុយ ០១ប៉េសូ មកយើង នោះ ស្អែកឡើងខ្ញុំ នឹងលាឈប់ ពីតំណែងភ្លាម។
គ្រាន់តែ មនុស្សម្នាក់ ភស្តុតាង មួយ មិនមានការប្រឌិត អ្វីទេ គ្រាន់តែជាមនុស្ស ម្នាក់ ដែលកំពុង ប្រាប់ ការពិតប៉ុណ្ណោះ ។យ៉ាងណាក៏ ដោយ ប្រធានាធិបតីវ័យ ចំ ណាស់រូបនេះ ក៏ បានព្រ មា នប្រឆាំង នឹងការបង្កើតរឿងរ៉ាវនានា ដើម្បីបង្ខូច កេរ្តិ៍ឈ្មោះរបស់ មន្ត្រីផងដែរ៕