ការលើកឡើង របស់លោក កែវ រ៉េមី បានធ្វើឡើងចំ ពេលដែលកម្ពុជា អបអរសាទរខួបលើកទី៧២ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ២០២០ ក្រោម ប្រធានបទ “សិទ្ធិ និងសន្តិភាព” ដែលទិវានេះ កម្ពុជាតែងតែ ធ្វើឡើង ជារៀងរាល់ឆ្នាំ ក្រោយពីអង្គការ សហប្រជាជាតិ (UN) បានប្រកាសឲ្យប្រើតាំង ពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៤៨ ដើម្បីលើកស្ទួយសិទ្ធិសេរីភាព របស់មនុស្សជាតិគ្រប់រូប នៅ លើពិភពលោក។
លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអម នាយករដ្ឋមន្រី្ត និងជាប្រធានគណៈកម្មាធិការ សិទ្ធមនុស្សកម្ពុជា បានអះអាង ថា កម្ពុជា គឺជាប្រទេសឈានមុខគេនៅ អាស៊ី ដែលទទួលយកលិខិតុបករណ៍ សិទ្ធិមនុស្សសំខាន់ៗ ចំនួន៨ ក្នុងចំណោម០៩ ខណៈរដ្ឋធម្មនុញ្ញ កម្ពុជា មិនមានច្បាប់ប្រហារ ជីវិត និងបាន អនុញ្ញាតឲ្យមានវត្តមាន អ្នករាយកាណ៍ ពិសេស របស់ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុក សិទ្ធិមនុស្សនៅកម្ពុជា។
លោក កែវ រ៉េមី លើកឡើងថា នៅក្នុងរបបប្រល័យ ពូជសាសន៍ប៉ុលពត (១៩៧៥-១៩៧៩) គឺប្រជាពលរដ្ឋមិនមាន សិទ្ធិសេរីភាពអ្វីទាំងងអស់ សូម្បីសិទ្ធិរស់រាន មានជីវិត សិទ្ធិទទួលទានអាហារ សិទ្ធិពិនិត្យព្យាបាល ជំងឺ សិទ្ធិជំនឿសាសនា និងសិទ្ធិប្រកបការងារ ជាដើម ហើយបានបង្ខំឱ្យពលរដ្ឋ ទាំងក្មេងចាស់ប្រុសស្រី
ធ្វើការហួសកម្លាំងឈឺស្លា.ប់ដោយគ្មានពេទ្យ និងថ្នាំ ព្យាបាល ព្រមទាំងបានស.ម្លា.ប់ចោលអស់ជាង ៣លាននាក់ នៅក្នុងរយៈពេលតែ៣ឆ្នាំ ៨ខែ និង២០ថ្ងៃប៉ុណ្ណោះ តែក្រោយ ពេលប្រទេសជាតិ ត្រូវបាន រំដោះរួចផុតពីរបប ប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី៧ មករា ១៩៧៩ គឺសិទ្ធិសេរីភាពរបស់ពលរដ្ឋត្រូវ បានទទួលពេញលេញ ឡើងវិញ និងធ្វើឱ្យកម្ពុជាកាន់តែ រីកចម្រើនជឿនលឿនរហូត ដល់សព្វថ្ងៃនេះ។
លោក កែវ រ៉េមី បញ្ជាក់ថា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ បំផុតមិនឱ្យប្រជាជន ណាម្នាក់ស្លា ប់ដោយសារ តែអត់បាយ នេះជាការលើកស្ទួយនូវ សិទ្ធិរស់រានមានជីវិត។ ក្រៅពីនេះទៀត យើងសង្កេតឃើញស្ថានភាពជំងឺកូវីដ-១៩ ក៏ដូចជាស្ថានភាព ទឹកជំនន់ រាជរដ្ឋាភិបាល ព្រម ទាំងការងារកាក បាទក្រហម
កម្ពុជា យុវជន កងទ័ព ក្រុមការងារមនុស្សធម៌ និងថ្នាក់ដឹកនាំទាំង អស់រួមកម្លាំងគ្នា ដើម្បីជួយដល់ប្រជាជន រ ង.គ្រោះឱ្យទាន់ ពេលវេលា នេះជាចំណុចសំខាន់មួយដែល រាជរដ្ឋាភិបាល បានលើក ស្ទួយសិទ្ធិរស់រាន មានជីវិត ហើយក្រៅពីនេះ រាជរដ្ឋាភិបាល ក៏បាន ទម្លាក់នូវកញ្ចប់ថវិកា ដែលរងផលប៉ះពាល់ ដោយជំងឺកូវីដ-១៩ ក្រ១ ក្រ២ ក្នុងទំហំទឹកប្រាក់ជាង២៥លានដុល្លារ ជារៀងរាល់ខែ។
លោក កែវ រ៉េមី បានបន្ថែមថា ច្បាប់កម្ពុជាមាន លក្ខណៈល្អប្រសើរ រដ្ឋធម្មនុញ្ញ បាន បង្ហាញពីទោសប្រហារជីវិតមិនមាន ជំពូកទី៣ នៃរដ្ឋធម្មនុញ្ញទាំងមូល សឹងតែនិយាយពី បញ្ហាសិទ្ធិមនុស្សទាំងអស់ ហើយក្រៅពីនេះ អ្វីដែលសំខាន់ បំផុត គឺលិខិតុបករណ៍សិទ្ធិមនុស្សសំខាន់ៗ ចំនួន០៩ ដែលជាលិខិតុបករណ៍គោល របស់សិទ្ធិមនុស្ស កម្ពុជាបានអនុម័ត ទទួលយក ចំនួន០៨ នៅលើ០៩ ដែលជាចំណុចមួយ សឹងតែ ១០០ភាគរយ ដែលជានាំមុខនៅក្នុង តំបន់អាស៊ី ។នេះជាចំណុចជាក់ស្តែងយើង សង្កេតឃើញនូវការវាយតម្លៃខ្ពស់។
លោក កែវ រ៉េមី បានគូសបញ្ជាក់ថា ថ្មីៗនេះសម្ដេចតេជោ នាយករដ្ឋមន្ត្រី បាន អនុញ្ញាត បន្តអាណត្តិរបស់ការិយាល័យ ឧត្តមស្នងការសិទ្ធិមនុស្សអង្គការ សហប្រជាជាតិ ដែល នឹងផុតអាណត្តិរបស់ខ្លួននៅក្នុង ខែ ១២នេះ ផងដែរ៕