អតីតនាយកមជ្ឈមណ្ឌល គ្រប់គ្រងជំងឺ ទីក្រុង ហាណូយ ហៅកាត់ថា CDC ប្រទេសវៀតណាម នឹងត្រូវជាប់ពន្ធនាគារ ១០ឆ្នាំ ពីបទធ្វើផែនការ បោ កប្រាស់ (បំបោង ទឹកលុយ) ទិញ ឧបករណ៍ ធ្វើតេស្តរកមេរោគ កូវីដ១៩ ទៅដល់ ៣ដង ពីតម្លៃដើម។
យោងសារព័ត៌មា ន VN Express ចេញផ្សាយនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹថា តុលាការប្រជាជនទីក្រុងហាណូយ កាល ពីថ្ងៃសៅរ៍ បានរកឃើញថា លោក ង្វៀន ញ៉ាត់ ខាំ អាយុ ៥៧ ឆ្នាំ ជាអតីតប្រធាន មជ្ឈមណ្ឌល គ្រប់គ្រងជំងឺ មានពិរុទ្ធ ពីបទប្រព្រឹត្ដបទ ឧក្រិដ្ឋ ប្រឆាំងនឹងបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការ ដេញថ្លៃ ដែល នាំឱ្យមានផល វិបាក ធ្ង ន់ ធ្ងរ ដែល បណ្តាលឱ្យរដ្ឋខាតបង់ ថវិកា ចំនួន ៥,៤ ពាន់ លានដុង (២៣៣ ៤៨៣ ដុល្លារ) ។
លោក ខាំ ត្រូវបាន ចាប់ខ្លួន កាលពីខែមេសា ដោយរង់ ចាំការស៊ើបអង្កេត លើការឆ បោកនេះ។ ចំណែកបក្ខពួក សមគំនិត ៧ នាក់ផ្សេងទៀតត្រូវជាប់ ពន្ធនាគារ ពី ៣ឆ្នាំ ទៅ ៦ឆ្នាំកន្លះ ខណៈពីរនាក់ទៀត ត្រូវបាន ផ្តន្ទាទោស ៣៦ ខែ ប៉ុន្តែត្រូវព្យួរ។
អ្នកសមគំនិត ៥ នាក់ក្នុងចំណោម ០៩នាក់ គឺជាមន្ត្រីជាន់ខ្ពស់ នៅ CDC ក្រុងហាណូយ ខណៈដែលអ្នកផ្សេងទៀត ជានាយកក្រុមហ៊ុន ដែលពាក់ព័ន្ធ នឹងករណីនេះ។
យោងតាមការចោទប្រកាន់ ដោយទាញយក អត្ថប្រយោជន៍ ពីស្ថានភាព ស្មុគស្មាញ នៃរោគរាតត្បាត របស់វីរុសកូវីដ១៩ និង ការសម្រេចចិត្ត របស់ទីក្រុងហាណូយ ក្នុងការ បង្កើនថវិកា ដើម្បីទិញគ្រឿងម៉ាស៊ីន និងគ្រឿង ផ្គត់ផ្គង់ វេជ្ជសាស្ត្របន្ថែម ទៀត ដើម្បីធ្វើ តេស្ត អ្នក ស.ង្ស័.យវីរុសកូវីដ១៩ លោកខាំ បានរួម គំនិត ជាមួយ មន្ត្រីក្រោមឱវាទ ដើម្បីត ម្លើងថ្លៃ គ្រឿង ម៉ាស៊ីនពេទ្យ និង ឧបករណ៍ដែលត្រូវ បាន ប្រើសម្រាប់ ការធ្វើតេស្ត។
ចាប់ផ្តើមពីខែកុម្ភៈពួកគេ បានបំប៉ោង ត ម្លៃទិញ សម្រាប់ ឧបករណ៍ធ្វើតេស្ត Covid-19 ដោយប្រើប្រព័ន្ធខ្សែ សង្វាក់ ប្រតិកម្ម polymerase (ប្រព័ន្ធ PCR ជាក់ស្តែង) ចំនួន ៣ ដង ដល់ទៅតម្លៃ ៧ ពាន់ លានដុង ខណៈពេលដែលវា ត្រូវបាន នាំចូល ពីប្រទេស អាល្លឺម៉ង់ គឺត្រឹមតែ ២,៣ ពាន់ លានដុង ប៉ុណ្ណោះ៕