លោកនាយករដ្ឋមន្ត្រីនៃប្រទេស Eswatini បានទទួលមរណ ភាព នៅមន្ទីរពេទ្យអាហ្វ្រិកខាងត្បូងកាលពីថ្ងៃ អាទិត្យ ទី ១៣ ខែធ្នូ ឆ្នាំ ២០២០ កន្លងទៅ នេះ ក្រោយរូបលោក បានឆ្លងវីរុសកូវីដ ១៩ ។
លោកនាយករដ្ឋមន្ត្រី Ambrose Dlamini អាយុ ៥២ ឆ្នាំ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យអាហ្វ្រិកខាងត្បូងកាលពីដើមខែធ្នូ ឆ្នាំ ២០២០ នេះ ត្រឹមពេល ២ សប្ដាហ៍ ក្រោយរូបលោកបានតេស្តវិជ្ជមានវីរុសកូវីដ ១៩ ។
ដំណឹងមរណ ភា ពរបស់លោកត្រូវបា នប្រកាសដោយលោក ឧបនាយករដ្ឋមន្ត្រី Themba Masuku ដោយមូលហេតុលម្អិត ជុំវិញការស្លា ប់របស់លោក មិនមាន បញ្ជាក់នោះឡើយ ៕