ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានទូលថ្វាយ ព្រះមហាក្សត្រឲ្យ បញ្ចប់តួនាទីសមាសភាព ឧត្តមក្រុមប្រឹក្សា ពិគ្រោះយោបល ចំនួន ៣រូបមកពី គណបក្សហ្វ៊ុនស៊ិនប៉ិចតាមសំណើ របស់គណបក្ស។
យោងតាមលិខិតរបស់ប្រមុខរដ្ឋាភិបាល ដែលបានថ្វាយព្រះមហាក្សត្របាន ឲ្យដឹងថា «ផ្អែកតាមសំណើរបស់ តំណាងគណបក្សហ៊្វុនស៊ិនប៉ិន សម្តេចតាង នាមឲ្យរាជរដ្ឋាភិបាល សូមព្រះរាជានុញ្ញាតដ៍ ខ្ពង់ខ្ពស់ សូមក្រាមបង្ខំថ្វាយ ព្រះករុណាជាអម្ចាស់ ជីវិតតម្កល់លើត្បូង សូមទ្រង់ព្រះមេត្តាប្រោស បញ្ចប់តួនាទី សមាសភាពនៃ គណបក្សហ្វ៊ុនស៊ិនប៉ិចក្នុង ឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ និងផ្តល់យោបល់ចំនួន ៣រូបនិងប្រោស ប្រទានតួនាទីតែងតាំង មន្ត្រីចំនួន៣រូបជំនួសវិញ»។
ក្នុងនោះបានស្នើបញ្ចប់ សមាសភាពព្រះអង្គម្ចាស់ នរោត្ត ចក្រាវុឌ្ឍឋានៈស្មើទេសរដ្ឋមន្ត្រី លោក ពេជ្រ សូជេថ្ថាឋានៈស្មើរដ្ឋមន្ត្រីនិងលោករស់ សាផន ឋានៈស្មើអនុរដ្ឋលេខាធិកា។
នៅក្នុងលិខិតរបស់ សម្តេចតេជោបានបង្គំថ្វាយព្រះករុណា ប្រោសប្រទាន តួនាទីជំនួស តំណែងទាំងបី នេះវិញរួមមានលោក ហេង ចាន់ថា ជាសមាសភាពឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ឋានៈស្មើទេសរដ្ឋមន្ត្រី.លោក អាំង សំបូរ ជាសមាសភាពឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ឋានៈស្មើរដ្ឋមន្ត្រី និងលោកយិន វរៈ ជាសមាសភាពឧត្តមក្រុមប្រឹក្សាពិ គ្រោះនិងផ្តល់ យោបល់ឋានៈស្មើអនុលេខាធិការ៕