ទំនាស់ ក៏ដូចជាបញ្ហា ប្រឈម ចំនួន ១០ករណីផ្សេងគ្នា ត្រូវបាន លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាល ខេត្តពោធិ៍សាត់ ដោះស្រាយជូនបងប្អូន ពុកម៉ែប្រជាពលរដ្ឋ ទៅតា មលទ្ធភាពជាក់ស្តែង ក្នុងវេទិកាសាធារណៈ «សមាជ» ដែលធ្វើឡើងរវាង ថ្នាក់ដឹកនាំខេត្ត ជាមួយនឹងប្រជាជន ចាប់ពីវេលាម៉ោង ៨ និង៣០នាទីព្រឹក រហូតដល់ម៉ោង ១ និង៣០នាទីរ សៀល ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ នៅវេទិកាក្នុង សាលាខេត្តពោធិ៍សាត់។
កិច្ចសម្របសម្រួល និងដំណោះស្រាយបញ្ហា ខាងលើនេះ អនុវត្តន៍ឡើងតាមការ ណែនាំរបស់ក្រសួងសុខាភិបាល ពាក់ព័ន្ធនឹងការ រក្សាគម្លាត បា .ញ់ អាល់កុល និងពាក់ ម៉ាស់ ដោយបានការចូលរួម ពីលោក លោកស្រី សមាជិក ក្រុមប្រឹក្សាខេត្ត, លោក ស្រីអភិបាលរងខេត្ត, មន្ទីរជំនាញ, អាជ្ញាធរស្រុកក្រុង និងភាគី ពាក់ព័ន្ធផ្សេងទៀត។
បើតាមលោក គឹម ចន្ថា ប្រធានការិយាល័យ ប្រជាពលរដ្ឋខេត្តពោធិ៍សាត់ បានឱ្យដឹងថា ការដោះស្រាយ ក្រៅប្រព័ន្ធតុលាការ របស់លោក ម៉ៅ ធនិន នានិច្ចជាកាល គឺស្រប ទៅតាមនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែ ផ្តល់លទ្ធផលឱ្យគ្រប់ភាគីទាំង សង្ខាង ឈ្នះទាំងអស់គ្នា ដោយគ្មានអ្នកចាញ់។
ក្នុងយន្តការដឹកនាំខេត្តបានជាង ៦ឆ្នាំមកនេះ លោកអភិបាលខេត្ត បានផ្តោត សំខាន់ទៅលើភាពយុត្តិធម៌ គ្មានលំអៀង ព្រមទាំងបាន លើកឡើងថា «អ្នកយកដីគេ ត្រូវឱ្យគេវិញ, អ្នកជំពាក់លុយគេ ត្រូវសងគេ, បើអត់ត្រូវសុំគេ ទោះបីជាមានការលើសលោះ យ៉ាងណាក្តី យើងត្រូវតែមានគំនិតចូលរួមបញ្ចប់រឿង ទាំងអស់គ្មា ជាពិសេសត្រូវចងចាំថា ការយល់យោគ អធ្យា ស្រ័យ សន្តោសប្រណីគ្នា ទៅវិញទៅមកជាលក្ខណៈគ្រួសារ គឺមានតាំងតែ ពីដូនតា យើងមកម៉្លេះ»។
លោកប្រធានការិយាល័យ ប្រជាពលរដ្ឋ បានបន្ថែមថា សម្រាប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះ ចាប់តាំងពីម៉ោង ៨ និង៣០នាទីព្រឹក រហូតដល់ម៉ោង ១ និង៣០នាទី រសៀល, លោក ម៉ៅ ធនិន បានប្រើប្រាស់ និងបំពេញ តួនាទី ជាអ្នកបម្រើប្រជាពលរដ្ឋ ដោយខិតខំ សម្របសម្រួល និងដោះស្រាយនូវរាល់ទំនាស់ ក៏ដូចជាបញ្ហាប្រឈម ដែលកើតមាន បាន១០ករណី ដែល ភាគច្រើនត្រូវបានដោះស្រាយបញ្ចប់។
ក្នុងកិច្ចដំណោះស្រាយនោះ ប្រជាពលរដ្ឋខ្លះ ក៏ទទួលបាន អង្ករ ក៏ដូចជាថវិកា បន្តិចបន្តួច បានធ្វើឱ្យប្រជាពលរដ្ឋ ស្រលាញ់ ពេញចិត្ត និងគាំទ្រលោក ឋិតជាអភិបាល ខេត្តពោធិ៍សាត់ ជារៀងរហូត៕