រដ្ឋាភិបាលជប៉ុន នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ បានចុះហត្ថលេខា ផ្តល់ជំនួយ សម្រាប់ គម្រោងទ្រង់ ទ្រាយតូច សន្តិសុខមនុស្សជាតិ, KUSANONE, នូវថវិកា សរុបចំនួន ៣៩២,៣៧១ ដុល្លារអាមេរិក។
យោងតាមហ្វេសប៊ុក ផេករបស់ស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជាបានឲ្យដឹងថា ជំនួយ ខាងលើនេះសម្រាប់ការសាងសង់ ផ្លូវក្នុងខេត្តកោះកុង ការស្តារ ប្រព័ន្ធធារាសាស្រ្ត ក្នុងខេត្តកំពង់ឆ្នាំង និង ពង្រឹង សហគមន៍កសិកម្មក្នុង ខេត្តមណ្ឌលគីរី។
លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន និងអ្នកតំណាងអង្គភាពបាន ចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយ របស់ពួកគេ។ និងជឿជាក់ថាជំនួយ ទាំងនេះនឹងជួ យក្នុងការកែលម្អគុណភាពជីវិតសម្រាប់ប្រជាជន នៅក្នុងតំបន់នីមួយៗនៃគម្រោង៕