ភូមិចំនួន៥ ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាលត្រូវកាត់ចូលរាជធានីភ្នំពេញ។ ភូមិទាំង៥នោះរួមមាន៖ ១. ភូមិស្ទឹងជ្រៅ និង២. ភូមិព្រែកតាពៅ នៃសង្កាត់ដើមមៀន, ៣. ភូមិព្រែកអញ្ចាញ នៃសង្កាត់ព្រែកឫស្សី, ៤. ភូមិព្រែកឡុង នៃសង្កាត់តាក្តុល និង ៥. ភូមិបត្តាជី នៃសង្កាត់ព្រែកហូរ ដែលផ្ទៃដីសរុបទំហំ ៣០២ហិកតា ៩៣៩១ម៉ែត្រការ៉េ៕
ប្រយ័ត្តប៉ូលិសផាក ការបង់ពន្ធលើមធ្យោបាយដឹជញ្ជូន នឹងផុតកំណត់ត្រឹម៣០វិច្ចិកានេះហើយ
អ្នកមិនទាន់បង់ ពន្ធលើមធ្យោបាយដឹក ជញ្ជូន និងយានជំនិះ គ្រប់ប្រភេទប្រចាំ ឆ្នាំ២០២០ ត្រូវបំពេញកាតព្វ កិច្ចពន្ធ ឱ្យបានត្រឹមថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២០។ នេះជាការ រម្លឹក របស់អង្គភាព អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្ដីជូនដំណឹង ដោយបញ្ជាក់ថា៖ ម្ចាស់យានយន្តដែលមិនទាន់បង់ពន្ធ ត្រូវរួសរាន់ មកប្រកាសបង់ពន្ធឱ្យបាន ត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា នៅតាមសាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅធនាគារកាណាឌីយ៉ាក.អ ធានាគារអេស៊ីលីដា ភីអិលស៊ី ឬធនាគារដែលបានចុះអនុស្សរណៈ ជាមួយ…
ស្ងាត់ៗ កម្ពុជារកឃើញ ពលរដ្ឋខ្មែរ២នាក់ប្តីប្រពន្ធឆ្លងកូវីដ ស្នាក់នៅខេត្តកំពង់ធំ ដែលទើបមកពីអាមេរិក
យោងតាមសេចក្តី ប្រកាសរបស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី ២០ តុលា ២០២០ នេះ បានឱ្យដឹង កម្ពុជាបានរកឃើញអ្នកវិជ្ជមាននៃវីរុសកូវីដ-១៩ ថ្មី ចំនួន ២នាក់ បន្ថែមទៀត លើបុរសជនជាតិខ្មែរ អាយុ ៣៣ឆ្នាំ ១នាក់ និងស្រ្តីជនជាតិខ្មែរ អាយុ ៣២ឆ្នាំ ១នាក់ ជាប្តីប្រពន្ធនិងគ្នា និងមានកូនអាយុ ៣ឆ្នាំ ១នាក់ ។ អ្នកទាំង ២នាក់ ផ្ទុកកូវីដ-១៩ខាងលើមានអាសយដ្ឋានស្នាក់នៅភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន…
វៀតណាម ចាប់យកអាមេរិកធ្វើខ្នងបង្អែក ដើម្បីប្រឆាំងចិន ដែលរំ.លោភដែនសមុទ្រចិនខាងត្បូង
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសវៀតណាម ប្រឆាំងតវ៉ាយ៉ាង ខ្លាំងចំពោះការ បង្កើតទីក្រុង Sansha នៅលើកោះ Phu Lam ក្នុងប្រជុំកោះ កោះស្ព្រាតលី និងប៉ារ៉ាសែល ពីសំណាក់ភាគីចិន ដែលសកម្មភាពនេះ គឺជាការរំ លោ ភអធិបតេយ្យភាព របស់វៀតណាមយ៉ាងធ្ង ន់ធ្ងរ។ បើតាមការចុះផ្សាយដោយទីភ្នាក់ងារ ព័ត៌មានវៀតណាម VNA លោកស្រី Le Thi Thu…
សម្ដេចស ខេង កោតសរសើរ គណៈមេធាវី ដែលបានចូលរួមដោះស្រាយបញ្ហាអយុត្តិធម៌សង្គម ជាច្រើន
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានកោត សរសើរចំពោះគណៈមេធាវីនៃ ព្រះរាជាណាចក្រកម្ពុជា ដែលបាន បំពេញការងារ ជាច្រើនចូលរួម ចំណែកក្នុងការដោះស្រាយ បញ្ហាសង្គម ។ សម្តេចក្រឡាហោម បានកោតសរសើរ គណៈមេធាវី នាពេលនេះ គឺ ធ្វើឡើងនាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ខណៈសម្តេច បានអនុញ្ញាតជូនប្រតិភូគណៈមេធាវី ដឹកនាំដោយ លោកមេធាវី សួន វិសាល ប្រធាន គណៈមេធាវី ចូល ជួបសម្ដែងការ…
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បង្ហាញភស្តុតាងបន្ថែម និងឆ្លើយតបការចោទប្រកាន់របស់គ.ជ.ប(មានវិដេអូ)
បន្ទាប់ មន្ត្រីជាន់ខ្ពស់ គ.ជ.ប បានព្រមានចំពោះតំណាង គណបក្សនយោបាយ ដែលបង្ក ឬធ្វើឲ្យមានការរំខានដល់ដំណើរ ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត នៅក្នុងកិច្ចប្រជុំកាលពីព្រឹកថ្ងៃទី ០៩ ខែតុលា ជាមួយតំណាងគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ។ នៅយប់ថ្ងៃទី១២តុលានេះ ទំព័រហ្វេសប៊ុករបស់គណបក្សបានធ្វើការផ្សាយផ្ទាល់ ដើម្បីឆ្លើយតបចំពោះគ.ជ.ប ដែលបានចោទប្រកាន់លើគណបក្សLDP ថាបានរំខានដល់ដំណើរ ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត។ នៅក្នុងការផ្សាយបន្តផ្ទាល់របស់ទំព័រហ្វេសប៊ុកផ្លូវការរបស់គណបក្សLDP បានព្យាយាមពន្យល់នឹងបង្ហាញវិដេអូបន្ថែម ចំពោះភាពមិនប្រក្រតីចំពោះដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត នៅតាមមន្ទីរឃុំមួយចំនួន ដែលព្យាយាមររារាំងមកលើភ្នាក់ងារគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ក្នុងការសង្កេតការណ៍។ សូមរំលឹកថា លោក ហង្ស ពុទ្ធា…
គ.ជ.ប ព្រមានចាត់វិធានការផ្លូវច្បាប់ ចំពោះគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ជាលើកទី២
មន្ត្រីជាន់ខ្ពស់ គ.ជ.ប បានព្រមានចំពោះតំណាង គណបក្សនយោបាយ ដែលបង្ក ឬធ្វើឲ្យមានការរំខានដល់ដំណើរ ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ហើយការព្រមាននេះ បានធ្វើឡើងបន្ទាប់ពីមានការជជែកគ្នា តឹងសរសៃកមួយ រវាងមន្ត្រីជាន់ខ្ពស់ គ.ជ.ប នៅក្នុងកិច្ចប្រជុំកាលពីព្រឹកថ្ងៃទី ០៩ ខែតុលា ជាមួយតំណាងគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ។ ឆ្លើយតបសំណួររបស់អ្នកសារព័ត៌មាន ដែលបានលើកឡើងថា ការជជែកគ្នានៅក្នុងកិច្ចប្រជុំ មានការតឹងសរសៃក ហើយតំណាងគណបក្ស LDP បានលើក ឡើងពីការរឹតត្បិតសិទ្ធិក្នុងការ ចូលរួមសង្កេតការណ៍របស់គាត់ ចំណែកមន្ត្រីជាន់ខ្ពស់ គ.ជ.ប ក៏បានលើកឡើងអំពីដំណើរការនៃការចុះឈ្មោះបោះឆ្នោត ដែលមិនអាចប្រមូលទិន្នន័យលំអិតរបស់ប្រជាពលរដ្ឋ ដែលបង្កទៅជារឿងចារកម្មបាត់សុវត្ថិភាពរបស់បុគ្គលជាដើម…
កម្ពុជា ស្នើដល់ចិន ពិនិត្យលទ្ធភាព ក្នុងការផ្ទេររោងចក្រ ពីចិនមកកម្ពុជា ឲ្យបានច្រើន
ឯកឧត្តមឧបនាយក រដ្ឋមន្ត្រី ហោ ណាំហុង បានស្នើដល់ភាគី មិត្តចិន ពិនិត្យលទ្ធភាព លើកទឹកចិត្តដល់វិនិយោគិន ចិន ក្នុងការផ្ទេររោង ចក្រពីប្រទេស ចិន មកប្រទេស កម្ពុជាឲ្យ បានច្រើន ស្របតាមគោល នយោបា យជាតិ អភិវឌ្ឍន៍កសិកម្ម ខណៈដែ លឯកឧត្តម បាន ជួបប្រជុំការងារជាមួយ លោក វ៉ាង យ៉ី ទីប្រឹក្សារដ្ឋ និង ជារដ្ឋមន្ត្រីការបរទេសចិន។ ក្នុងជំនួបនោះ ឯកឧត្តមឧបនាយក រដ្ឋមន្ត្រី…
ចាំសម្តេចក្រុមព្រះ និងលោកញឹក ប៊ុនឆៃ រួមគ្នាយូរពេក សមាជិកជាង១០០នាក់ សុំចុះចូលបក្សប្រជាជន
សហជីវិន-សហជីវិនី និង សមាជិក-សមាជិកា គណបក្ស ហ៊្វុន ស៊ិន ប៉ិច ក្នុងគណៈកម្មាធិការប្រតិបត្តិ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ចំនួន១៤៧រូប បានសុំចូលរួមរស់ និង បម្រើជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា តាមការ ណែនាំពន្យល់យ៉ាង ច្បាស់ លាស់ ពីលោក ផៃ ប៊ុនវណ្ណៈ សមាជិកគណៈអចិន្ត្រៃយ៍ គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ ស្តីពីលក្ខន្តិកៈគោលនយោបាយ គណបក្សប្រជាជនកម្ពុជា ។ យោងតាមលិខិតស្នើសុំចូលបម្រើជីវភាព នយោបាយគណបក្ស ប្រជាជនកម្ពុជា ដែល…
ក្រសួងផែនការ ហាមអាជ្ញាធរពុករលួយ លួចដាក់សាច់ញាតិខ្លួនឯង ចូលក្នុងប័ណក្រីក្រ នាំឲ្យប៉ោងទិន្នន័យ
រដ្ឋមន្ត្រីក្រសួងផែនការ បានរំឭក និងហាម ដល់អាជ្ញាធរគ្រប់ លំដាប់ថ្នាក់ ដាច់ខាត មិនត្រូវដាក់បញ្ចូល គ្រួសារដែលមានជីវ ភាពប្រសើរ ឬគ្រួសារជាសា ច់ញាតិ អាជ្ញាធរ មូលដ្ឋាន មិនមែនជាគ្រួសារក្រីក្រ ពិតប្រាកដ ចូលទៅក្នុង អត្តសញ្ញាណកម្ម គ្រួសារក្រីក្រ ឡើយ។ ថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពីការចាប់ផ្ដើមអនុវត្តកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រជុំទី១៤ ឆ្នាំ២០២០ កាលពីព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ នៅសាលាខេត្តកំពត ឯកឧត្ដមកិត្តិ សេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង…