នាយករដ្ឋមន្ត្រី ម៉ាឡេស៊ីលោក Muhyiddin Yassin បានសម្រេចចិត្តធ្វើចត្តាឡីស័ក ១៤ថ្ងៃ ក្រោយពេលលោក បានជួបជាមួយ រដ្ឋមន្ត្រីទទួល បន្ទុកសាសនា លោក Zulkifli Mohamad al-Bakri ដែលបាន ធ្វើតេស្តវិជ្ជមានកូវីដ-១៩។ សារព័ត៌មានរ៉យទ័រនៅថ្ងៃទី៥ ខែតុលា បានផ្សាយថា នាយករដ្ឋមន្ត្រី Muhyiddin Yassin បានប្រកាសថា លោកបានសម្រេចធ្វើ ចត្តាឡីស័ក ១៤ថ្ងៃ ។ កន្លងមកនាយក រដ្ឋមន្ត្រីក៏បានធ្វើតេស្តរួចមកហើយដោយ មានលទ្ធផលអវិជ្ជមាន។ បច្ចុប្បន្នម៉ាឡេស៊ីមានករណី ឆ្លងកូវីដ-១៩សរុបមាន…
Category: ព័ត៌មានជាតិ
លោកខៀវ កាញារីទ្ធ ប្រកាសរួមគ្នា កម្ចាត់ពួកទុច្ចរិត ជ្រកក្រោមផ្លាកសារព័ត៌មានឲ្យបាន
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថ្លែងថា «យើងរួម គ្នាកម្ចាត់ អោយបាន ពួកទុច្ចរិត ជ្រក ក្រោម ផ្លាក សារព័ត៌មាន ដើម្បីសេចក្តី ថ្លៃថ្នូរ នៃអ្នកសារព័ត៌មាន វិជ្ជាជីវៈ ទាំងអស់ក្នុង ប្រទេសកម្ពុជា យើង» ។ នេះបើយោងតាម សំណេររបស់ លោករដ្ឋមន្ត្រីក្រសួង ព័ត៌មាន តាមបណ្តាញ សង្គមហ្វេស ប៊ុក នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ នេះ…
តើជនជាតិវៀតណាម ដែលត្រូវឡើង មករស់នៅលើដីគោក ៤០ហិកតា ដំណើរការដល់ណាហើយ នៅខេត្តកំពង់ឆ្នាំង
មន្ត្រីស្ថានទូតប្រទេសវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា បាននិយាយ ឱ្យដឹង តាមរយៈអ្នកបក ប្រែភាសាខ្មែរថាៈ ទាំងអាជ្ញាធរខេត្តមន្ត្រីស្ថានទូតវៀតណាម ទាំងពលរដ្ឋកម្ពុជា និងពលរដ្ឋវៀតណាម គឺត្រូវដល់ពេល ដែលត្រូវអភិវឌ្ឍន៍ ប្រទេសជាតិ ឱ្យបានល្អ គឺការ បម្លាស់ទីឡើងគោក។ មន្ត្រីដដែល បានបន្តថាៈការបម្លាស់ ទីពីលើទឹកឡើង លើគោកវាពិត ជាមានការលំបាក ពិតមែន។ក៏ប៉ុន្តែយ៉ាងណា លោកនៅតែធ្វើការគាំទ្រ ទៅលើចំណាត់កា ររបស់អាជ្ញាធរខេត្តកំពង់ឆ្នាំង។ ការលើកឡើងរបស់មន្ត្រីស្ថានទូតវៀតណាមបែបនេះ នៅកិច្ចប្រជុំផ្សព្វផ្សាយ និងជូនដំណឹងក្នុងកាលពីព្រឹកថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២០ គ្រាដែលអាជ្ញាធរខេត្តបាន ផ្សព្វផ្សាយនៅសេចក្តីជូនដំណឹងស្ដីពីផែនការបន្តបន្លាស់ទីអ្នកដែលរស់នៅលើផ្ទះបណ្ដែតទឹកនៅក្រុងកំពង់ឆ្នាំង។ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយគេ មើលឃើញវត្តមាន លោក…
គ.ជ.ប ព្រមានដល់ភ្នាក់ងារសង្កេតការណ៍គណបក្សណា មិនគោរពនីតិវិធី នឹងដាក់ពិន័យ
អំឡុងពេល នៃដំណើរការចុះឈ្មោះ បោះឆ្នោតនេះ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិ រៀបចំការបោះ ឆ្នោត ហៅកាត់ គជប បានឲ្យដឹងថា ចំពោះ ភ្នាក់ងារសង្កេតការណ៍គណបក្សនយោបាយណា ដែលមិនគោរពនីតិវិធី គជប នឹងរ ងកា រ ពិន័យ ឬឈាន ដល់ការ សម្រេច ដកបេក្ខភាពភ្នាក់ងារតែម្តង។ នៅថ្ងៃទី២ ខែតុលានេះ ក៏ថ្ងៃទី២នៃដំណើរពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងការចាប់ ផ្តើមចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ ដែលកំពុងប្រព្រឹត្តទៅនៅតាមបណ្តាឃុំ-សង្កាត់សរុបនៅទូទាំងប្រទេសចំនួន ១៤៩៦ ឃុំ-សង្កាត់…
មានគណបក្សចំនួន៥ បានដាក់ភ្នាក់ងារសង្កេតការណ៍ ពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា គិតត្រឹមវេលា ម៉ោង៥ និង៣០ នាទីល្ងាចថ្ងៃទី៣០ ខែកញ្ញា មានគណបក្ស នយោបាយចំនួន៥ បានដាក់ភ្នាក់ងារ របស់ខ្លួន ដើម្បីសង្កេត មើលដំណើរការ ពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០។ បើតាម គ.ជ.ប គណបក្ស នយោបាយទាំង៥ នោះរួមមាន គណបក្សប្រជាជនកម្ពុជា (ដាក់ភ្នាក់ងារទាំងពេញសិទ្ធិ និងបម្រុងចំនួន ២៣៤៧ ស្រីចំនួន៥០៤), គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (ដាក់ភ្នាក់ងារទាំងពេញសិទ្ធិ…
សូមប្រយ័ត្ន ថ្ងៃនេះរកឃើញ ស្រ្តីខ្មែរម្នាក់ស្នាក់នៅបាត់ដំបង ឆ្លងកូវីដ ហើយប៉ះមនុស្ស៤០នាក់
មានករណីវិជ្ជមាន វីរុសកូវីដ១៩ថ្មី ០១នាក់ទៀត ដែលត្រូវបានរកឃើញ លើស្ត្រីជនជាតិខ្មែរ ដែលទើបត្រឡប់មកពី សហរដ្ឋអាមេរិក។ នេះបើយោង តាមសេចក្តីប្រកាសព័ ត៌មាន របស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី ០២ ខែតុលា ឆ្នាំ២០២០។ ក្រសួងសុខាភិបាលបាន បញ្ជាក់ថា ស្ត្រីជនជាតិខ្មែរដែលទើបរកឃើញឆ្លងកូវីដ១៩ មានអាយុ៣៣ឆ្នាំ អាសយដ្ឋានស្នាក់នៅភូមិក្តុល ឃុំក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជាអ្នកធ្វើដំណើរមកពី សហរដ្ឋអាមេរិក ដោយបានបន្តជើងហោះហើរ នៅប្រទេសចិន (តៃវ៉ាន់) មកដល់ កម្ពុជានៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០។…
សាទរ រដ្ឋាភិបាលកម្ពុជា សម្រេចបន្តឧបត្ថម្ភប្រាក់ជូនពលរដ្ឋក្រីក្រ ៣ខែបន្ថែមទៀត ក្នុងរដូវកាលកូវីដ
នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២០នេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីប្រកាស ព័ត៌មាន ស្ដីពីការណែនាំអំពីវិធាន ការបន្ថែម ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់ លើវិស័យសំខាន់ៗ នៃសេដ្ឋកិច្ច នៅក្នុងបរិការណ៍នៃវិបត្តិ និងការស្ដារ និងជំរុញកំណើន សេដ្ឋកិច្ចកម្ពុជា ក្រោយពីវិបត្តិនៃជំងឺកូវីដ ១៩ (ជុំទី៦) ។ តាមសេចក្តីប្រកាស ព័ត៌មាន បញ្ជាក់ថា មកដល់បច្ចុប្បន្ននេះ ការខិតខំអភិវឌ្ឍវ៉ាក់ សាំងប ង្ការកំពុងមាន វឌ្ឍនភាពល្អគួរ ជាទីសង្ឃឹម ប៉ុន្តែគ្មាននរណាដឹងថា ពេលណា…
រដ្ឋាភិបាល ផ្តល់ដី៨ហិកតា នៅបឹងទំនប់កប់ស្រូវ ឲ្យក្រសួងយុត្តិធម៌ សម្រាប់ទុកឯកសារ និងសម្ភារៈ
រាជរដ្ឋាភិបាលផ្តល់ដី ទំហំ៨ហិកតា នៅបឹងតោមោក (កប់ស្រូវ)ដែល មានទីតាំង នៅជាប់នឹងទីលាន ផ្ទេរសំរាម ( Transfer Station ) របស់រដ្ឋបាលរាជធានីភ្នំពេញ សម្រាប់រៀបចំ ធ្វើជា ឃ្លាំងរក្សា ទុកនូវេកសារ និងសម្ភារៈ របស់ក្រសួង យុត្តិធម៍ សាលាឧទ្ទរណ៍ភ្នំពេញ និងសាលាដំបូងរាជធានីភ្នំពេញ។ ទីស្តីការគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ បានជម្រាបជូនរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ តាមរយៈលិខិត៨៦៨…
អស្ចារ្យណាស់ ប្រវត្តិក្រឡដែលជនជាតិវៀតណាម លួចពីបាតសមុទ្រខ្មែរ គឺមានអាយុកាល៦០០ឆ្នាំហើយ អាចមកពីលិចសំពៅ
ក្រឡចំនួន ១៨១ក្រឡ ដែលជន ជាតិវៀតណាមម្នាក់ បានជួលអ្នក នេសាទ មុជរា វរកនៅក្នុងសមុទ្រកម្ពុជា នោះ ត្រូវបានទម្លាយ ថា រាវរកបាន នៅចំងា យប្រមាណ ២០០ម៉ែត្រពីកោះឬស្សី ក្នុងជម្រៅទឹក ៧ម៉ែត្រ។ អ្វីដែលកាន់តែភ្ញាក់ផ្អើល អាយុកាល របស់ក្រឡនោះ គឺ ៦០០ ឆ្នាំ។ អ្នកនេសាទ វៀតណាម ដែលជាប់ចោ ទលា ក់ទុកក្រឡនោះ មានឈ្មោះ ឡេ វ៉ាងហួន ភេទប្រុស…
អភិបាលស្រុកវ័យក្មេង ឃឹម ហ្វីណង់ យកសត្វប្រវឹក ដែលឈ្មួញចាប់ មកព្រលែននៅតំបន់អភិរក្សវិញ
អភិបាលនៃគណៈអភិបាលស្រុកប្រាសាទ បន្ទាយស្រី លោក ឃឹម ហ្វីណង់ មាន ឆន្ទះ ជាតិនិយម លោកសាង ស្នាដៃក្នុងការ ដឹកនាំ បានល្អជា បន្តបន្ទាប់ ។ ថ្ងៃនេះទី២៧ ខែកញ្ញា លោកថ្លែងថា៖ “សត្វប្រវឹក”ជិត ៤០០ក្បាល ត្រូវបានលែង ឱ្យ មានសេរីភាពឡើងវិញ នៅក្នុងតំបន់ អភិរក្ស នៃ សហគមន៍ទេសចរណ៍បឹង ឈូក ស្រុកបន្ទាយស្រី។ លោកបន្តថា៖ ឆ្លៀតពេល ចុងសប្តាហ៍ នាំកូនតូចៗ…